បើទោះជាSalahគ្មានឱកាសស៊ុតបាល់បញ្ចូលទីបានដោយខ្លួនឯងក៏ពិតតែគាត់បានជួយកីឡាករខ្សែបម្រើ Mahmoud Ahmed IbrahimHassanស៊ុតបាល់ទាត់បញ្ចូលទីបានមួយគ្រាប់នៅនាទី៤២ជួយឲ្យក្រុមជម្រើស ជាតិអេហ្ស៊ីបផ្តួលហ្គីណេទទួលបានកំណត់ត្រាបន្តការបង្ហាញខ្លួនជាលើកទី២៦សម្រាប់ពានរង្វាន់Africa Cup of Nations ។
គ្រាប់បាល់មួយគ្រាប់ទៀតរកបានដោយកីឡាករខ្សែប្រយុទ្ធMosrtafaMohamedនៅនាទី៧៩ហើយបានរក្សា លទ្ធផលនេះរហូតដល់ចប់ការប្រកួ។
អេហ្ស៊ីបបានយកឈ្នះហ្គីណេដោយលទ្ធផល២-១ កាលពីរាត្រីថ្ងៃពុធឈរចំណាត់ថ្នាក់លេខ១ក្នុងពូលកក់បាន កៅអីមួយសម្រាប់ឡើងទៅប្រកួតនៅវគ្គបន្ត ខណៈនៅសល់មួយប្រកួតក្នុងដៃ។ អេហ្ស៊ីបក្លាយជាប្រទេសទី ប្រាំបីដែលមានលក្ខណៈគ្រប់គ្រាន់ឡើងទៅវគ្គ ២៤ក្រុមនៅឆ្នាំក្រោយដែលនឹងធ្វើជាម្ចាស់ផ្ទះដោយប្រទេសកូត ឌីវ័រ។ជ័យជម្នះនេះធានាថាអេហ្ស៊ីបនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលនៃ ពូលDនិងត្រលប់មកវិញសម្រាប់ឱកាស មួយផ្សេងទៀតក្នុងការគ្រងតំណែកជើងឯកអាហ្វ្រិកដែលពួកគេបានឈ្នះកំណត់ត្រាចំនួន ៧ដងរួចមកហើយ៕