Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃុំខ្លួនស្ត្រីម្ចាស់បុរី ករណីក្លែងឯកសារ

 ឃុំខ្លួនស្ត្រីម្ចាស់បុរី ករណីក្លែងឯកសារ

សៀមរាប ៖ លោកស៊ិន សង្ហា ចៅក្រមជំនុំជំរះនៃសាលាដំបូងខេត្តសៀមរាប បានសម្រេច ចេញដីកា ឃុំខ្លួន ស្ត្រីម្ចាស់អចលនទ្រព្យ “ដាំ សុវណ្ណរី អង្គរ” ឈ្មោះ ហែម វ៉ាន់រី អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិខ្នារ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ចោទពីបទក្លែងឯកសារ។

ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងតាមដីកាបង្គាប់ចាប់ខ្លួន លេខ៤២ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ប្រព្រឹត្តនៅ ភូមិខ្នារ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធិ ស្នងការរងនគរបាលបទល្មើសព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤២ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលចេញដោយលោកស៊ិន សង្ហា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះហែម វ៉ាន់រី ភេទស្រី អាយុ៣៨ឆ្នាំ មានទីកន្លែងកំណើត នៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្នងការរង បានបន្ថែមថា ក្រោយឃាត់ខ្លួនស្ត្រីម្ចាស់អចលនទ្រព្យខាងលើ ពាក់ព័ន្ធករណីក្លែងឯកសារ រួចមក សមត្ថកិច្ចជំនាញ បានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានតុលាការ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះ អាសន្ន នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣៕

RELATED ARTICLES