Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គ្រូរំលោភសិស្សស្រី ម៉ែប្តឹងប៉ូលិស

 គ្រូរំលោភសិស្សស្រី ម៉ែប្តឹងប៉ូលិស

ក្រចេះ ៖ បុរសជាគ្រូបង្រៀនម្នាក់ បានទទួលរងការចោទប្រកាន់ពីអាណាព្យាបាលសិស្សស្រីវ័យ១៤ឆ្នាំម្នាក់ ថាបានរំលោភបំពាន បៀតបៀនកេរ្តិ៍ខ្មាសកូនស្រីរបស់គាត់ នៅក្នុងថ្នាក់រៀន កាលពីសប្តាហ៍កន្លងទៅ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នង ការដ្ឋាននគរបាលខេត្តក្រចេះ ឃាត់ខ្លួនទៅសាកសួរ។

បុរសជាគ្រូបង្រៀនដែលទទួលរងការប្តឹងចោទប្រកាន់ មានឈ្មោះហេង បូរះ ជាគ្រូបង្រៀននៅថ្នាក់ទី៧ ទី៨ និងទី៩ នៃអនុវិទ្យាល័យបុសលាវ មានលំនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យបុរសលាវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសជាគ្រូបង្រៀន ឈ្មោះហេង បូរះ ត្រូវបានមន្ត្រីនគរបាល នាំខ្លួនទៅធ្វើការ សាកសួរ ក្រោយពីបុគ្គលនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅក្នុងបន្ទប់សិក្សា។ លុះក្រោយ ពីក្មេងស្រីទម្លាយរឿងរ៉ាវប្រាប់ម្តាយ ក៏ត្រូវម្តាយ ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបត្រូវកម្លាំង នគរបាលនាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ តែ ក្រោយការសាកសួររួច សមត្ថកិច្ចបានអនុញ្ញាតឱ្យគ្រូបង្រៀននោះ ត្រឡប់មកផ្ទះវិញ។

អាណាព្យាបាលសិស្ស នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី បានលើកឡើងថា ពួកគាត់មានការព្រួយបារម្ភចំពោះ សុវត្ថិភាពកូនចៅរបស់គាត់ ដែលទៅរៀននៅអនុវិទ្យាល័យបុសលាវ ក្រោយពេលបែកធ្លាយរឿងលោកគ្រូ បង្រៀនម្នាក់ អសីលធម៍ បានចាប់សិស្សនៅក្នុងបន្ទប់ បៀតបៀនកេរ្តិ៍ខ្មាសនេះ។

អាណាព្យាបាលសិស្ស បានបន្តថា ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង និងថានឹងមិនអនុញ្ញាត ឱ្យកូនរបស់ពួកគាត់ទៅរៀនជាមួយគ្រូនេះបន្តទៀតទេ ដោយសារតែការភ័យខ្លាច មិនដឹងថាលើកក្រោយ អាចប៉ះកូនគេឬកូនគាត់នោះទេ។

លោក ឌូ វ៉ាន់ថា នាយកសាលាអនុវិទ្យាល័យបុសលាវ បានឱ្យដឹងថា ករណីនេះ លោកមិនបានដឹងទេដោយ សារលោកទៅព្យាបាលជំងឺនៅភ្នំពេញ ហើយរហូតមកទល់ពេលនេះលោកគ្រូ ហេង បូរះ មិនទាន់ចូលមក បង្រៀនសិស្សវិញទេ ដោយសុំច្បាប់ ឈឺនៅផ្ទះ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវដ៏អាស្រូវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកគ្រូ ហេង បូរះ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES