Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកមឈូសបង្កប់ឈើ ចាប់ជាប់២ឡាន

ដឹកមឈូសបង្កប់ឈើ ចាប់ជាប់២ឡាន

ព្រះវិហារ ៖ កម្លាំងត្រួតពិនិត្យតាមគោលដៅព្រំប្រទល់ បានឃាត់បានរថយន្តទំនើប ចំនួន២គ្រឿង ដឹកសិប្ប កម្មកែច្នៃអត់ច្បាប់ ដោយក្នុងនោះរថយន្ត ១គ្រឿង មានដឹកមឈូស ពីខាងលើ តែបង្កប់ឈើមួយចំនួននៅពី ក្រោម ដើម្បីបន្លំបំភាន់ភ្នែកសមត្ថកិច្ច និងមន្ត្រីជំនាញ។

ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្នាក់ការសន្តិសុខអាវុធ ហត្ថ ព្រំប្រទល់ខេត្តព្រះវិហារ-កំពង់ធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីទទួលបាននៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សេចក្តីសម្រេចស្តីអំពី ការបង្កើតអនុគណៈកម្មការខេត្តដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលមានលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធាន បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ដែលកំពុងកើតមានក្នុងខេត្តព្រះវិហារ ។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានបង្ក្រាបរថយន្តស៊េរីទំនើប ចំនួន២គ្រឿង ១-រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-1271 ដឹកមឈូសពីលើ តែបង្កប់ក្តារអត់ច្បាប់ នៅពីក្រោម និងទី២-រថយន្តម៉ាក Toyota Tundra ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2BL-5981 ដឹកសិប្បកម្មកែច្នៃអត់ច្បាប់។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា គ្រប់សិប្បកម្មអត់ច្បាប់ មិនថានៅកន្លែង ធ្វើសិប្បកម្ម ឬដឹក ចេញតាមរថយន្ត នោះទេ គឺខុសច្បាប់ទាំងស្រុង ហើយបាត់ថវិកាចំណូលចូលរដ្ឋថែមទៀត ហេតុដូច នេះហើយ គ្រប់សិប្បកម្ម និងដេប៉ូលក់គ្រឿងសង្ហារិម សិប្បកម្មឈើកែច្នៃ ត្រូវរត់ច្បាប់បង់ពន្ធចូលរដ្ឋ ឱ្យបាន ត្រឹមត្រូវតាម ច្បាប់។ ចំពោះបងប្អូន ឬអ្នកស៊ីឈ្នួលដឹកគ្រឿងសង្ហារិម សិប្បកម្មឈើកែច្នៃ ត្រូវសួររកច្បាប់ទម្លាប់ពីម្ចាស់អ្នក លក់ ឱ្យបានត្រឹមត្រូវ ចៀសវាងនូវរបស់ខុសច្បាប់៕

RELATED ARTICLES