Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែមិននៅ ប្រុសលបចូលផ្ទះ ចាប់ស្រាតខោ រំលោភ កូនស្រី

ម៉ែមិននៅ ប្រុសលបចូលផ្ទះ ចាប់ស្រាតខោ រំលោភ កូនស្រី

កណ្តាល ៖ ក្មេងស្រីម្នាក់ កំពុងដេកលក់នៅក្នុងផ្ទះរបស់ខ្លួន ខណៈដែលឪពុកម្តាយចេញទៅធ្វើការអស់ ស្រាប់ តែលេចមុខជនសង្ស័យម្នាក់ ដែលជាអ្នករស់នៅភូមិជាមួយគ្នា បានលបចូលមកចាប់សម្រាតខោ ប៉ុនប៉ងរំលោភ តែត្រូវក្មេងស្រីរងគ្រោះដឹងខ្លួនទាន់ រើបម្រះរួច ក៏រត់ចូលបន្ទប់ឪពុក បិទខ្ទប់ទ្វារជិត ទើបជនសង្ស័យធ្វើអ្វីមិនបាន ក៏ត្រឡប់ទៅវិញបាត់ទៅ។ លុះឪពុកម្តាយមកដល់ កូនស្រីបានទម្លាយរឿងរ៉ាវប្រាប់ ក៏ឈានដល់ការដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកជនសង្ស័យខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា  ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ក្នុងផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគាំ រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១២  ខែ មិថុនា ឆ្នាំ២០២៣ ខណៈដែលក្មេងស្រីរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែលេចមុខជន សង្ស័យឈ្មោះគាំ រតនា រស់នៅភូមិជាមួយគ្នា បានដើរចូល មកក្នុងបន្ទប់របស់ក្មេងស្រីជនរងគ្រោះ យកដៃ ទាញខ្សែរូតខោខាងមុខរបស់ក្មេងស្រីរងគ្រោះចេញ ខណៈដែលក្មេងស្រីរងគ្រោះកំពុងតែដេកលក់។ ពេលនោះ ក្មេងស្រីរងគ្រោះ បើកភ្នែកឡើង ឃើញជនសង្ស័យស្រាតខោខ្មៅជើងខ្លីរបស់នាងចេញពីខ្លួនបាត់ទៅហើយ ទើបប្រញាប់ស្រវាចាប់ទាញខោស្លៀកមកវិញ តែជនសង្ស័យនិយាយថា “នៅឱ្យស្ងៀម ឱ្យបងសុំមួយមក”។ រំពេចនោះ ជនសង្ស័យបានចាប់ស្រាតខោរបស់ក្មេងស្រីរងគ្រោះចេញម្តងទៀត ហើយក្មេងស្រីរងគ្រោះ ក៏សួរទៅជនសង្ស័យថា “បងឯងធ្វើអីហ្នឹង?” ជនសង្ស័យឆ្លើយប្រាប់ថា “នៅឱ្យស្ងៀមទៅ បងសុំមួយមក”។ ភ្លាមនោះជនរងគ្រោះ បានស្ទុះងើបចេញពីកន្លែងដេក ហើយយកភួយមករុំខ្លួន រត់ចេញដល់មាត់ទ្វារបន្ទប់ ស្រាប់តែជនសង្ស័យឈ្មោះគាំ រតនា ស្ទុះទៅចាប់ទាញក្មេងស្រីរងគ្រោះ ផ្តួលទៅលើពូក ហើយបានធ្វើ សកម្មភាពប្រើម្រាមដៃរំលោភក្មេងស្រីរងគ្រោះ ខណៈនោះក្មេងស្រីរងគ្រោះ ខំប្រឹងរើបម្រះ និងបានរត់ទៅ ក្នុងបន្ទប់របស់ឪពុកខ្លួន ហើយខ្ទាស់គន្លឹះជាប់ ដើម្បីកុំឱ្យជនសង្ស័យចូលមកបាន។ បន្ទាប់មកទៀត ដោយ សារតែមិនអាចចូលបន្ទប់បាន ទើបជនសង្ស័យបានដើរចេញពីផ្ទះក្មេងស្រីរងគ្រោះ ធ្វើដូចមិនមានរឿង អ្វីកើតឡើង។

តាមការអះអាងរបស់ក្មេងស្រីរងគ្រោះ បានឱ្យដឹងថា កន្លងមក ជនសង្ស័យតែងតែមានចេតនាមិនល្អមក លើរូបនាង តាំងតែពីរូបនាងនៅពុំទាន់ដឹងក្តីមកម៉្លេះ ដោយជនសង្ស័យធ្លាប់ចាប់ឱបថើបនាង ហើយជួន កាលព្យាយាមរំលោភដែរ តែមិនបានសម្រេច រហូតមកដល់ថ្ងៃកើតហេតុ ក៏ធ្វើសកម្មភាពចាប់រំលោភនាង ទាំងកំរោលតែម្តង តែនាងបានប្រឹងរើបម្រះ និងរត់គេចខ្លួនទាន់។

លុះក្រោយពេលឪពុកម្តាយត្រឡប់មកពីធ្វើការវិញ ក្មេងស្រីរងគ្រោះ បានប្រាប់រឿងរ៉ាវទាំងនេះ ឱ្យឪពុករបស់ ខ្លួនបានដឹង ទើបឪពុកមម្តាយប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

 បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ នគរបាលប៉ុស្តិ៍សៀមរាប បានសហការជាមួយកម្លាំងជំនាញធ្វើការ ឃាត់ខ្លួនជនសង្ស័យ  បញ្ជូនទៅអធិការដ្ធាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ មែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES