Cristiano Ronaldo បាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនាថាលោកនឹង មិនបោះបង់ការលេងឱ្យក្រុម ជម្រើស ជាតិព័រទុយហ្គាល់ខណៈដែលគាត់ត្រៀមខ្លួនដើម្បីបង្ហាញខ្លួនជាអន្តរជាតិលើកទី ២០០របស់គាត់ជាមួយអ៊ីស្លង់ ក្នុងវគ្គជម្រុះយូរ៉ូ២០២៤។
កីឡាករវ័យ៣៨ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាអន្តរជាតិថ្មីនៅពេលដែលគាត់បង្ហាញខ្លួនលើកទី ១៩៧ ប៉ះជាមួយ ក្រុមជម្រើសជាតិ Liechtenstein កាលពីខែមីនា។
គាត់បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Reykjavik មុនជំនួបជាមួយក្រុមជម្រើសជាតិអ៊ីស្លង់ ដែលបញ្ចប់ការប្រកួតព័រទុយហ្គាល់បានយកឈ្នះ ១ ទល់ ០ ស៊ុតបញ្ចូលទីដោយ Ronaldo នៅនាទី89′ នោះថាខ្ញុំនឹង មិនបោះបង់ការមកទីនេះទេ(សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់) ព្រោះវាតែងតែជាសុបិនរបស់ខ្ញុំ។
ការឈានដល់ការប្រកួតអន្តរជាតិចំនួន ២០០ គឺមិនមែនសម្រាប់តែនរណាម្នាក់នោះទេវាបង្ហាញ ពីក្តីស្រឡាញ់ ដែលខ្ញុំមានចំពោះប្រទេសរបស់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ Ronaldo បានស៊ុតបញ្ចូលទីបាន ៤គ្រាប់ក្នុង ៣ ប្រកួតចាប់ តាំងពីលោក Roberto Martinez ចូលកាន់តំណែងជាគ្រូបង្វឹករបស់ព័រទុយហ្គាល់កាលពីដើមឆ្នាំនេះ ប៉ុន្តែមិនអាច រកគ្រាប់បាល់បានក្នុងជ័យជម្នះ ៣-០ កាលពីសប្តាហ៍មុនលើបូស្នី ៕