ភ្នំពេញ ៖ បុរសម្នាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា បានទាក់ទងភេទទី៣ ជាជនជាតិខ្មែរ ម្នាក់ (ប្រុសតែង ខ្លួនជាស្រី) យកទៅរួមរ័កមេត្រីនៅផ្ទះសំណាក់មួយកន្លែង លុះចប់ប្រតិបត្តិការ ខាងស្រី (ភេទទី៣ខ្មែរ) ចុះហៅ រថយន្តតាក់ស៊ីជិះចេញទៅវិញ ស្រាប់តែខាងបុរសចិន បានរត់ដេញតាមស្ទាក់ ដោយចោទប្រកាន់ថា បានលួច លុយរបស់ខ្លួន ចំនួន២០០ដុល្លារ តែត្រូវខាងស្រី អះអាងថា បុរសចិននោះ រួមភេទមិនស្រួល (មិនបានសម្រេច) ទាមទារយកលុយវិញ។
ករណីប្រុសប្រកែក ស្រីប្រកាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចជាប់របងវត្តនាគវ័ន តាមបណ្តោយផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភេទទី៣ ដែលតែងខ្លួនជាស្រី ម្នាក់ ជាជនជាតិខ្មែរ បានដើរចេញពីផ្ទះសំណាក់មួយកន្លែង នៅក្បែរកន្លែងកើតហេតុ ហើយក៏ឡើងជិះ រថយន្ត តាក់ស៊ី ១គ្រឿង។ បន្ទាប់ពីរថយន្តតាក់ស៊ី នោះបើកចេញបានបន្តិច ស្រាប់តែមានបុរសជាជនជាតិចិន ម្នាក់ទៀត បានរត់ចេញពីផ្ទះសំណាក់ទាំងអត់មានពាក់អាវ រួចដេញតាមស្ទាក់រថយន្តតាក់ស៊ីនោះ ហើយក៏កើតមានការ ឈ្លោះប្រកែកគ្នារវាងភេទទី៣ និងបុរសជាជនជាតិចិននោះតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅ ជុំវិញនោះ ចេញមកចោមរោមមើល ប៉ុន្តែមិនដឹងថា តើពួកគេមានបញ្ហាអ្វីជាមួយគ្នានោះទេ។
តាមសម្តីបុរសជាជនជាតិចិន បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានហៅដៃគូភេទដូចគ្នា (ភេទទីបី) នោះ មកដេកក្នុងតម្លៃ ១០០ដុល្លារ ដោយលុយក្នុងខ្លួនរបស់គាត់ គឺមានសរុបទាំងអស់ ចំនួន៣០០ដុល្លារ។ បន្ទាប់ពី ដេកជាមួយគ្នារួច គាត់បានដកលុយ ចំនួន ១០០ដុល្លារ ឱ្យទៅអ្នកស្រឡាញ់ភេទដូចគ្នានោះ ហើយនៅសល់ ២០០ដុល្លារទៀត ទុកក្នុងហោប៉ៅខោ រួចក៏ចូលទៅងូតទឹក។ លុះពេលចេញពីបន្ទប់ទឹកវិញ ស្រាប់តែបាត់ លុយ អស់ ទើបដឹងថា ត្រូវអ្នកស្រឡាញ់ភេទដូចគ្នានោះ លួចលុយអស់ គាត់ក៏ប្រញាប់ប្រញាល់រត់តាមឃាត់តែម្តង។
ដោយឡែកភេទទី៣ (ខ្មែរ) វិញ បានរៀបរាប់ប្រាប់ថា ខ្លួនមិនបានលួចលុយពីបុរសជាជនជាតិចិន ដូចអ្វីដែល គេបានចោទប្រកាន់នោះទេ។ មុនពេលកើតហេតុ បុរសជនជាតិចិននោះ បានហៅនាងមកដេក និងនិយាយតម្លៃ មួយដង ១០០ដុល្លារ។ នាងព្រមទៅ និងបានដេកជាមួយបុរសនោះ តែអំឡុងពេលដេកជាមួយគ្នា បុរសនោះទំនង ជាមិនបានស្រួល (មិនសម្រេច) បន្ទាប់មកបុរសនោះក៏ឈប់ទាំងមិនទាន់រួចរាល់។ ក្រោយមក នាងបានសុំថ្លៃ ឈ្នួល ចំនួន១០០ដុល្លារ ដូចដែលបាននិយាយគ្នាពីខាងដើម ហើយបុរសនោះក៏ព្រមឱ្យនាង។ លុះបន្តិចក្រោយ មក នាងបានចាកចេញពីផ្ទះសំណាក់នោះមក ប៉ុន្តែបែរជាបុរសនោះ បានរត់ដេញតាមទារលុយ ១០០ដុល្លារ ពីនាងវិញ ដោយនិយាយថា រូបគេមិនទាន់បានស្រួលរួចរាល់ផង ត្រូវឱ្យលុយវិញមក តែនាងមិនព្រមទើប បង្កឱ្យមានការឈ្លោះប្រកែកគ្នាតែម្តង។
ចុងក្រោយ ពេលកើតហេតុ បន្ទាប់ពីឈ្លោះគ្នាផ្អើលគេឯងរួច ភេទទី៣ ព្រមប្រគល់លុយ ចំនួន១០០ដុល្លារ ឱ្យទៅបុរសជនជាតិចិន នោះវិញ ដើម្បីបញ្ចប់រឿង៕