Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីផិតប្រពន្ធដើម លួចរៀបការប្រពន្ធចុង ចោលឈាម ២តំណក់ ប្អូនថ្លៃព្រមានប្តឹង

 ប្តីផិតប្រពន្ធដើម លួចរៀបការប្រពន្ធចុង ចោលឈាម ២តំណក់ ប្អូនថ្លៃព្រមានប្តឹង

តាកែវ ៖ បុរសម្នាក់ មានប្រពន្ធនិងកូនស្រី ២នាក់ទៅហើយ បែរជាផិតក្បត់ប្រពន្ធដើម  លួចទៅរៀបការប្រពន្ធ ចុង ហើយបានចោលប្រពន្ធកូន ទៅសោយសុខជាមួយប្រពន្ធចុង គ្មានទំនួលខុសត្រូវលើគ្រួសារ ទីបំផុតត្រូវបាន បុរសជាប្អូនថ្លៃ ប្អូនថ្លៃព្រមានប្តឹង បើមិនចូលខ្លួនមកដោះស្រាយផ្តល់អាហារកិច្ចចិញ្ចឹមកូនស្រី២នាក់ ដែលជាតំ ណក់ឈាមរបស់ខ្លួនទេនោះ។

បុរសដែលមានប្រពន្ធកូនហើយ លួចទៅរៀបការប្រពន្ធថ្មីយ៉ាងរំភើយនោះ មានឈ្មោះ ឃីវ សុភា អាយុជាង៤០ ឆ្នាំ ។ ចំណែកស្ត្រីជាប្រពន្ធដើម មានឈ្មោះ យ៉ន់ សៅវ៉ាឌី អាយុជាង៤០ឆ្នាំ ។ រីឯស្ត្រីជាប្រពន្ធចុង ឈ្មោះសួន សុម៉ាលី អាយុជាង៣០ឆ្នាំ។     

តាមប្រភពបុរសម្នាក់ ដែលអះអាងថា ត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីឈ្មោះយ៉ន់ សៅវ៉ាឌី និងត្រូវជាប្អូនថ្លៃ របស់បុរសលួចរៀបការប្រពន្ធចុងខាងលើ បានឲ្យដឹងថា ឈ្មោះ ឃីវ សុភា បានលួចទៅរៀបការជាមួយស្រីថ្មី តាំងពីឆ្នាំ២០២១ ដោយមិនទាន់លែងលះប្រពន្ធដើមនៅឡើយ។ ដូច្នេះក្នុងនាមលោកជាប្អូនបង្កើតរបស់ប្រ ពន្ធដើម សូមប្រកាសដំណឹងឲ្យបងថ្លៃឈ្មោះ ឃីវ សុភា ដែលបានទៅលួចរៀបការជាមួយស្រីថ្មីនោះ ត្រូវមក ដោះស្រាយផ្ដល់នូវអាហារកិច្ចចិញ្ចឹមកូនស្រីទាំងពីរនាក់ ដែលជាតំណក់ឈាមរបស់ខ្លួន បើពុំដូច្នោះទេ ក្រុម គ្រួសារលោក នឹងដាក់ពាក្យប្ដឹង ពីបទផិត លួចរៀបការស្រីថ្មី។

បុរសជាប្អូនថ្លៃ ឈ្មោះយ៉ន់ ម៉ារ៉ាឌី បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៣ ថា «ខ្ញុំបាទជំនួសមុខឱ្យបងស្រីខ្ញុំ ឈ្មោះ យ៉ន់ សៅវ៉ាឌី ដែលមានប្ដីឈ្មោះ ឃីវ សុភា បានលួច ទៅរៀបការជាមួយស្រីថ្មី ដោយមិនទាន់មានការលែងលះពីប្រពន្ធដើមនៅឡើយ ថែមទាំងមាន កូនស្រីពីរ ជាចំ ណងដៃ  ដូចខ្ញុំបានជម្រាបជូនបងប្អូនខាងលើ សូមបងប្អូនតាមបណ្ដាញសង្គម ហ្វេសប៊ុក ទាំងអស់ បើបាន ស្គាល់មនុស្សប្រុសម្នាក់ ឈ្មោះ ឃីវ សុភា ដែលបានទៅលួចលាក់ទៅរៀបការជាមួយនិងស្រីថ្មី ចោលប្រពន្ធ និងកូន សូមឱ្យគាត់ផ្ដល់នូវអាហារកិច្ចចិញ្ចឹមកូនស្រីទាំងពីរ ដែលជាឈាមរបស់គាត់ បើពុំដូច្នោះទេ ក្នុងនាមខ្ញុំ ជំនួសជួសមុខឲ្យបងស្រីរបស់ខ្ញុំ ព្រមទាំងក្រុមគ្រួសារខ្ញុំ នឹងធ្វើពាក្យបណ្ដឹង ប្ដឹងគាត់ពីបទ ទៅលួច លាក់រៀប ការជាមួយស្រីថ្មី ដោយមិនមានការលែងលះពីប្រពន្ធដើម»។

ជាមួយគ្នានេះ បុរសម្នាក់ទៀត ឈ្មោះយ៉ន់ យ៉ាណូ ដែកអះអាងថា ជាប្អូនប្រុសបង្កើតមួយរូបទៀត របស់ស្ត្រី ជាប្រពន្ធដើមខាងលើ ក៏បានប្រកាសដំណឹងជូនសាធារណជន ឲ្យបានជ្រាបថា បុរសឈ្មោះឃីវ សុភា នេះ បានផិតក្បត់ប្រពន្ធកូន លួចទៅការប្រពន្ធថ្មី ទាំងដែលមិនទាន់បានលែងលះគ្នាដាច់ស្រេច ហើយមកលេង ប្រពន្ធកូនធម្មតា ដូចគ្មានរឿងអ្វីកើតឡើង គ្មានទំនួលខុសត្រូវ។ ដូចនេះក្រុមគ្រួសារទាំងមូល សូមប្រកាសថា លែងពាក់ព័ន្ធអ្វីជាមួយបុរសម្នាក់នេះ ចាប់ពីពេលនេះតទៅ ព្រោះបុរសម្នាក់នេះ ថោកទាបបំផុត។

បុរសខាងលើ បានបង្ហោះរូបភាពបងស្រីបង្កើត ជាមួយបងថ្លៃ និងកូនស្រីទាំង២ និងរូបភាពបងថ្លៃ រៀបការ ជាមួយប្រពន្ធចុង ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរថា «ជំនួស មុខឲ្យបងស្រីបង្កើត សូមជម្រាបជូនសាធារណជន ឲ្យបានដឹងថា បុរសម្នាក់នេះបានផិតក្បត់ប្រពន្ធកូន លួច លាក់ទៅការប្រពន្ធថ្មី ទាំងដែលមិនទាន់បានលែងលះគ្នាដាច់ស្រេច ហើយមកលេងប្រពន្ធកូន ដូចគ្មានរឿងអ្វី កើតឡើង គ្មានទំនួលខុសត្រូវ។ ដូចនេះក្រុមគ្រួសារយើងខ្ញុំ សូមជម្រាបជូនថា យើងលែងពាក់ព័ន្ធអ្វី ទៀតហើយ ជាមួយបុរសម្នាក់នេះ ចាប់ពីពេលនេះតទៅ (ថោកទាបបំផុតមនុស្សប្រភេទនេះ)»។

ជុំវិញការទម្លាយរឿងខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីបុរសឈ្មោះឃីវ សុភា នោះបានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ ព័ន្ធទាំងអស់នៅ ពេលក្រោយ៕

RELATED ARTICLES