Wednesday, October 22, 2025
Homeសន្ដិសុខសង្គម រួមរ័កអូនពោះធំ បងដោះដៃ ខ្នោះដៃចាំបង

 រួមរ័កអូនពោះធំ បងដោះដៃ ខ្នោះដៃចាំបង

កោះកុង ៖ យុវជនម្នាក់ បានទាក់ទងស្នេហាយ៉ាងស៊ីជម្រៅជាមួយក្មេងស្រីម្នាក់ (អាយុទើប១៤ឆ្នាំ) និងបានលួង លោមរួមភេទជាមួយសង្សារក្មេង បានសម្រេចជាច្រើនដង លុះខាងស្រីមានផ្ទៃពោះ ស្រាប់តែខាងប្រុសរកលេស ចង់ដោះដៃ ទើបធ្វើឱ្យខាងស្រីទ្រាំមិនបានទម្លាយរឿងប្រាប់ម្តាយ ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនប្រុស ស្នេហ៍ នាំយកទៅចាត់ការតាមច្បាប់។

 ករណីរួមភេទជាមួយអនីតិជននេះ បានកើតឡើងតាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅចំ ណុចឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ រហូតមកដល់វេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ដោយយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេង ស្រីរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូយ ឆក ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅអគារចិន ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.ន អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចថា កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣ ឈ្មោះសូយ ឆក បានលួងលោមកូនស្រីរបស់ពួកគាត់ (ក្មេង ស្រីរងគ្រោះ) ដែលស្ថិតក្នុងវ័យជាអនីតិជន រួមភេទបានសម្រេច ជាបន្តបន្ទាប់ រហូតដល់ក្រោយមក កូនស្រី របស់គាត់ ចាប់ផ្តើមមានផ្ទៃពោះ ស្រាប់តែជនសង្ស័យឈ្មោះសូយ ឆក បែរជាគេចវេះចង់ដោះដៃ ដោយមិន ទទួលខុសត្រូវ។

ក្រោយពីបានទទួលបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ និងកោះហៅជនសង្ស័យឈ្មោះ សូយ ឆក មកធ្វើការសាកសួរ។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោមក្មេងស្រីរងគ្រោះ រួមភេទបានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES