Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រើថ្នាំញៀនហួសកម្រិត គាំងបេះដូងស្លាប់

ប្រើថ្នាំញៀនហួសកម្រិត គាំងបេះដូងស្លាប់

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះតែម្នាក់ឯង ហួសកម្រិត ទើបធ្វើឱ្យគាំងបេះ ដូង លុះទម្រាំមានអ្នកបានដឹង និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យ រួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច បុរីប៉េងហួត គម្រោងទី២ ផ្ទះលេខ២៩ ផ្លូវលេខ A17ក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ។

ជនរងគ្រោះ មានឈ្មោះ XUE JIXIANG ភេទប្រុស អាយុ៣៣ឆ្នាំ (ឆ្នាំកំណើត ១០ កញ្ញា ១៩៩០) មុខរបរដូរលុយ កាន់លិខិតឆ្លងដែនលេខ EJ4655927 ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ WEIXIANGSHUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរជាងធ្វើសោ ស្នាក់នៅផ្ទះលេខ L54 ផ្លូវលេខ២០៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៩និង២០ នាទី ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានយកកូនសោ មកឱ្យជនរងគ្រោះ ដែលបានកម៉្មង់កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៣។ លុះពេលមកដល់ ឃើញទ្វារបន្ទប់បិទ ខ្លួនក៏គោះទ្វារហៅ ពុំមានការឆ្លើយតប ទើបបើកទ្វារ ចូល ដើម្បីយកកូនសោទៅទុកលើតុ ស្រាប់ឃើញជនរងគ្រោះដេកនៅលើឥដ្ឋការ៉ូ ចុងជើងគ្រែពូក ឃើញបែប នេះ ខ្លួនបានយកដៃកេះជើង ឃើញថាមានសភាពរឹង និងត្រជាក់ ទើបស្រែកហៅជនជាតិចិនដែល នៅផ្ទះជា មួយជនរងគ្រោះ មកជួយមើល និងជួយធ្វើចលនាបេះដូង ឱ្យរួចហៅរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកច្បារអំពៅ ពេលរថយន្តមកដល់ គ្រូពេទ្យពិនិត្យ ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពពាក់អាវដៃខ្លី ស្លៀកខោជើងខ្លី ក្បាលជង្គង់ សពមានមានភាពរឹង។ នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វីទេ។ បន្ទាប់មក សមត្ថ កិច្ចជំនាញ បានបូមយកទឹកនោមចេញពីសព ចំនួន 3cc យកទៅវិភាគ ក៏រកឃើញថា មានសារធាតុញៀនប្រ ភេទម័រហ្វីន មេតំហ្វេតាមីន និងអំហ្វេតាមីន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងគ្រូពេទ្យកោសល្យវិច័យរាជ ធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ មូលហេតុបណ្តាលមកពីជនរងគ្រោះ បានប្រើប្រាស់សារ ធាតុញៀនហួសកម្រិត។

សពជនរងគ្រោះខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំក្រុមគ្រួសារ និងតំណាងស្ថាន ទូត មកទទួលនិងចាត់ចែងបន្ត៕

RELATED ARTICLES