គ្រូបង្វឹកក្រុម Roma លោកចូសេ ម៉ូរីញ៉ូត្រូវបាន UEFA ដាក់ពិន័យព្យួរចំនួនបួនប្រកួត សម្រាប់អាកប្បកិរិយា មិនសមរម្យ របស់គាត់នៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូប៉ាលីកកាលពីខែមុន។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីគាត់បានបំពានទៅលើអាជ្ញាកណ្តាលអង់គ្លេស Anthony Taylor បន្ទាប់ពីចាញ់ក្លឹប Sevilla ។
ជាមួយគ្នានេះដែរUEFA ក៏បានប្រកាសថាអ្នកគាំទ្រ West Hamនឹងត្រូវបានហាមឃាត់សម្រាប់ការប្រកួតក្រៅដី បន្ទាប់របស់ពួកគេនៅក្នុងការប្រកួតនៅទ្វីបអឺរ៉ុបជាមួយនឹងការផ្អាកការប្រកួតរយៈពេលពីរឆ្នាំទៀត។
បម្រាមនេះទាក់ទងនឹងអ្នកគាំទ្រWest HAM ដែលគប់កាំជ្រួចទៅលើទីលានកំឡុងពេលការប្រកួត វគ្គផ្តាច់ព្រ័ត្រ យូរ៉ូប៉ាខន់ហ្វ្រែន (Europa Conference League) របស់ពួកគេទល់នឹង Fiorentina ក្នុងទីក្រុង Prague កាលពីដើម ខែនេះ។
ខ្សែការពារ Cristiano Biraghi របស់ក្លឹបអ៊ីតាលីបានរងរបួសក្បាលដោយសារវត្ថុដែលគប់ចេញពីហ្វូងមនុស្ស៕