Saturday, November 23, 2024
Homeនយោបាយអង្គរក្សផ្ទាល់សម្តេចហ៊ុន សែន ៤រូប ត្រូវបានតែងតាំង បន្ថែមជាជំនួយការ

អង្គរក្សផ្ទាល់សម្តេចហ៊ុន សែន ៤រូប ត្រូវបានតែងតាំង បន្ថែមជាជំនួយការ

ភ្នំពេញ ៖ អង្គរក្សផ្ទាល់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៤រូប ត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាជំនួយការសម្ដេចហ៊ុន សែន ឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមព្រះរាជក្រឹត្យ លេខ នស រកត ០៦២៣ ១០២៤ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែល «នគរធំ» ទទួល បាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន ដល់អង្គរក្សផ្ទាល់របស់សម្ដេចនាយករដ្ឋ មន្ត្រី ចំនួន ៤រូប ឋានៈស្មើអនុរដ្ឋលេខាធិការ។

អង្គរក្សផ្ទាល់សម្ដេចហ៊ុន សែន ចំនួន៤នាក់ ដែលត្រូវបានតែងតាំងបន្ថែម ជាជំនួយការនាយករដ្ឋមន្ត្រី ឋានៈស្មើ អនុរដ្ឋលេខាធិការនោះ រួមមាន ៖

១- លោក ឡុង ដា

២- លោក ណាំ ភិរុណ

៣- លោក អ៊ន សុទ្ធីរ័ត្ន

៤- លោក ឃុត សុខុន ។

គួរបញ្ជាក់ថា អង្គរក្សផ្ទាល់របស់សម្ដេចហ៊ុន សែន ទាំង៤រូប ខាងលើនេះ ត្រូវបានគេហៅថាជាក្រុមអាវមាស ដែលតែងមានវត្តមានជាមួយសម្តេចនាយករដ្ឋមន្ត្រី គ្រប់កម្មវិធី ដើម្បីការពារសុវត្ថិភាពជូនសម្តេច ហើយ បច្ចុប្បន្នពួកគាត់ទាំងបួននាក់ ក៏ជាមានឋានន្ដរស័ក្ដិជានាយទាហាន ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ផងដែរ៕ ខៀវទុំ

RELATED ARTICLES