ភ្នំពេញ៖អតីតកញ្ញាឯកលេខ២ សាប៊ូLux អ្នកនាងអេង វ៉ាណង ដែលកំពុងព្យាបាលជំងឺមហារីកសុដន់តំណាក់កាលទី៣ នោះបានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាជំងឺរបស់នាងអាចព្យាបាលជាប្រសិនបើនាងមានថវិការគ្រប់គ្រាន់ថ្លៃពេទ្យ ហើយរូបនាងផ្ទាល់អាចគ្រប់គ្រងបញ្ហាផ្លូវចិត្តបានរឹងមាំ។នាងថាបានកើតជំងឺដ៍កាចសាហាវនេះកាលពីឆ្នាំ២០២២ ហើយដំបូងគ្រាន់តែកើតដុំគីសតូចមួយនៅលើសុដន់ តែការវះកាត់លើកទី១ បរាជ័យទើបពេលបណ្ដាលឲ្យដុំគីសនោះក្លាយទៅជាគីសកាច ឈានដល់ប្រភេទជំងឺនេះកាន់តែសាហាវឈានដល់តំណាក់កាលទី៣ហើយដែល ព្យាបាលដោយចាក់គីមីម្ដងត្រូវចំណាយថវិការដល់ទៅ៨០០ដុល្លារ ហើយនាងព្យាបាលទាំងនៅពេទ្យខ្មែរនិងទៅពេទ្យនាទីក្រុងបាងកក ប្រទេសថៃ ផងដែរ។សាច់ញាត្តិនាងក៍បានប្រាប់អ្នកសារព័តមានថាវ៉ាណង បាក់ទឹកចិត្តខ្លាំងណាស់នៅពេលដែលនាងបានដឹងថាខ្លួនកើតជំងឺមួយនេះដោយដំបូងៗសម្ងំតែនៅផ្ទះនិងបិតភ្លើង ខណៈដែលរូបសម្រស់របស់នាងក៍ធ្លាក់ចុះ សក់ ជ្រុះអស់រហូតដល់កោសក់នេះនាងមានការខ្មាសអៀនច្រើន។ប៉ុន្ដែមូលហេតុដែលវ៉ាណង ដាច់ចិត្តទម្លាយពីស្ថានភាពជំងឺរបស់នាងទៅមហាជននិងមិត្តរួមអាជីពនាពេលនេះព្រោះនាងអស់លទ្ធភាពព្យាបាលជំងឺមួយនេះហើយ ក្រោយបានលក់ផ្ទះនិងរថយន្ដអស់ដើម្បីយកលុយព្យាបាល តែសព្វថ្ងៃអស់អ្វីលក់ទៀត។ក្រុមគ្រួសារវ៉ាណង ថាដំបូងតារាសម្ដែងរូបនេះមិនចង់ប្រាប់ពីជំងឺនេះទៅអ្នកណាឲ្យបានដឹងនោះទេ ដោយសារតែនាងខ្លាចចិត្តទស្សនិកជនថាតារាឲ្យតែធ្លាក់ខ្លួនឈឺគឺគិតតែពីលើកម្រាបដៃសុំជំនួយ អីចឹងហើយបានជានាងមិនហ៊ានប្រាប់ រួមទាំងលាក់បាំងពីមិត្តរួមអាជីពទៀតផង។
ក្នុងរលកសម្លេងពេញទៅដោយទុក្ខសោកលាយឡំទៅដោយតំណក់ទឹកភ្នែកនោះអេង វ៉ាណង និយាយថានាងចង់រស់នៅជាមួយកូនៗនិងម្ដាយនាង…។នាងថាអត់ទាន់ចង់ទៅណាទេ ព្រោះកូននាងនៅតូចៗណាស់ អត់ទាន់រៀនចប់ មានការងារធ្វើទេ អីចឹងបើអត់ពីនាងទៅតើពួកគេនឹងក្លាយទៅជាយ៉ាងណា?
ដោយសារតែអេង វ៉ាណង ជាតារាស្លូតបូតសុភាពរាបសារទើបក្រុមសិល្បករបានផ្ដល់ថវិការជាបន្ដបន្ទាប់ទៅតាមលទ្ធភាពដើម្បីជួយសម្រាលបន្ទុកថ្លៃព្យាបាលជំងឺនាង។វ៉ាណង បានលើកម្រាបដៃដប់សំពះថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយស្រោចស្រង់ជីវិតនាង។ចំណែកលោកជំទាវចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បករខ្មែរ ក៍បានប្រកាសកាលពីពេលថ្មីៗនេះថាកូនទាំង៣(ស្រី១)របស់អេង វ៉ាណង ត្រូវបានលោកឧកញ៉ាសៅ វលក្ខណ៍ និងលោកជំទាវផ្ដល់អាហាររូបករណ៍១០០% ដល់ពួកគេក្នុងការសិក្សាររហូតដល់ថ្នាក់ទី១២ តែម្ដងដែលដំណឹងនេះធ្វើឲ្យវ៉ាណង រំភើបលាយឡំតំណក់ទឹកភ្នែក។
គូររំលឹកថាអេង វ៉ាណង ជាតារាម៉ូឌែល សម្ដែងខារ៉ាអូខេ និងបានថតភាពយន្ដជាច្រើនរឿងដូចជារឿង”ប្រហុកស្រែ ស្នេហ៍ខ្ញុំ”ចាក់បញ្ចាំងនៅPnn និងរឿងមួយចំនួនទៀតរបស់ប៉ុស្ដិ៍លេខ៥ ។វ៉ាណង ត្រូវបានអ្នករួមអាជីព និងFan សរសើរថានាងជាតារាម្នាក់ដែលសាមញ្ញនិងចេះគោរពរៀមច្បង តែមិនគូរណានាងជួបរឿងអភ័ព្វក្នុងជីវិតមកកើតជំងឺដ៍កាចសាហាវនេះសោះ។វ៉ាណង ថានៅពេលដែលជំងឺនាងមិនទាន់ធ្វើទុក្ខខ្លាំងនាងតែងតែទៅថតសម្ដែង រឿងនិងផ្សព្វផ្សាយផលិតផលផ្សេងៗដើម្បីយកលុយឲ្យកូនរៀនសូត្រ តែពេលនេះនាងមិនអាចធ្វើការងារទាំងនោះបានទៀតទេ។យ៉ាងណាតារាជាច្រើនបានទៅលើកទឹកចិត្តដល់វ៉ាណង ថាឲ្យនាងរឹងមាំឡើង នឹងប្រឹងប្រែងគ្រប់គ្រងអារម្មណ៍ផ្លូវចិត្តឲ្យបានល្អ កុំបាក់ទឹកចិត្ត ហើយធ្វើទៅតាមវេជ្ជបញ្ជារគ្រូពេទ្យនោះទើបនាងអាចជះសះស្បើយឡើងវិញ។សាច់ញាត្តិវ៉ាណង ដែលនៅមើលថែរនាងនៅមន្ទីពេទ្យផ្ទាល់នោះនិយាយថាថ្លៃព្យាបាលសរុបរបស់ជំងឺវ៉ាណង នាពេលនេះអស់រាប់ស៊ិបម៉ឺនដុល្លាទៅហើយ នឹងត្រូវការថវិការបន្ដទៀតដើម្បីចាក់គីមី ឲ្យបានទៀងទាត់ដូចច្នេះមានតែសង្ឃឹមលើសប្បុរសជនទាំងឡាយដែលបន្ដជួយស្រោចស្រង់ជីវិតនាងតទៅទៀត ព្រោះនាងចង់រស់ជាមួយកូនៗនិងម្ដាយជាទីស្រលាញ់របស់នាង៕