អតីតប្រធានក្រុមLiverpool លោក Steven Gerrard គឺជាឈ្មោះដ៏ល្បីចុងក្រោយគេក្នុងការផ្ទេរទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីតបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីក្លាយជាគ្រូបង្វឹកក្លឹប Al-Ettifaq ។
Gerrard បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយក្លឹបអារ៉ាប៊ីសាអូឌីត ប៉ុន្តែគេមិនបានបង្ហើបអោយដឹងពីតម្លៃ ឈ្នួលនោះទេ។

គ្រូបង្វឹកវ័យ៤៣ឆ្នាំរូបនេះបានត្រលប់មកគ្រប់គ្រងវិញបន្ទាប់ពីត្រូវបាន Aston Villa បណ្តេញចេញពីតំណែង កាលពីខែតុលាបន្ទាប់ពីបម្រើការងារបានតិចជាងមួយឆ្នាំដោយសារតែដឹកនាំមិនបានល្អគឺឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម១២ ប្រកួតបើកឆាក ប្រឺមីញេលីករបស់ពួកគេ។
ក្លឹបបាន បង្ហោះនៅលើ Twitter ថា ក្លឹប Al-Ettifaq គឺជាកន្លែងដែលកីឡាករឆ្នើមបានរកឃើញ។ យើងមានសេច ក្តីរំភើបរីករាយក្នុងការប្រកាស Steven Gerrard គឺជាគ្រូបង្វឹកថ្មីរបស់យើង ។
Gerrard បានចូលនិវត្តន៍ពីការលេងក្នុងឆ្នាំ២០១៦ ហើយតួនាទីជាអ្នកចាត់ការដំបូងរបស់គាត់គឺនៅក្លឹប Rangers ស្កុតឡែន។

Gerrard ដែលពីមុនដឹកនាំ Rangers ឈ្នះពានរង្វាន់ស្កុតឡែនប្រឺមីញេលីកក្នុងឆ្នាំ២០២០-២១ ទទួលបានពាន រង្វាន់គ្រូបង្វឹកល្អលកដំបូងរបស់គាត់ គឺជាគោលដៅរយៈពេលវែងសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីត។លោក Khalid Al-Dabal ដែលជាប្រធានក្លឹបបាននិយាយថា ដោយគ្មានការសង្ស័យ វត្តមានរបស់ Gerrard នឹងធ្វើអោយក្លឹបរបស់ យើងបោះជំហានទៅមុខមួយកម្រិតទៀត។
ក្លឹបAl-Ettifaq ឈរនៅលេខរៀងទី៧ក្នុងលីកដែមមាន១៦ ក្រុម កាលពីរដូវកាលមុនដោយបញ្ចប់ការប្រកួតត ទទួលបាន ៣៥ពិន្ទុតាមពីក្រោយក្រុមជើងឯក Al-Ittihad ។

Gerrard បានប្រាប់BTថាខ្ញុំត្រូវបានគេអញ្ជើញនៅទីនោះដើម្បីមើលការផ្តល់ជូនដ៏មានសក្តានុពលមួយ ដែលខ្ញុំ បានធ្វើ ហើយបាននិងកំពុងវិភាគរឿងនោះក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។ ដំបូងខ្ញុំ មិនទទួលយកការ ផ្តល់ជូននោះទេ។
ប៉ន្តែក្លឹបAl-Ettifaq នៅតែរក្សាការចាប់អារម្មណ៍របស់ពួកគេ ធ្វើអោយខ្ញុំផ្លាស់ប្តូរចិត្ត៕
