Tuesday, May 21, 2024
Homeកីឡាអន្ដរជាតិMan Utd ទិញ Mount ពីChelsea តម្លៃជិត ៧០លាន​ដុល្លារ

Man Utd ទិញ Mount ពីChelsea តម្លៃជិត ៧០លាន​ដុល្លារ

ក្រុមបិសាចក្រហម Man Utd បានចុះហត្ថលេខាលើខ្សែបម្រើ Mason Mount ពី Chelsea ក្នុងកិច្ចសន្យា​រយៈពេល ៥ ឆ្នាំជាមួយនឹងជម្រើសបន្តកុងត្រា១២ ខែបន្ថែមទៀត ។នេះបើតាមការប្រកាសរបស់​ក្លឹប​ប្រឺមីញេលីកកាលពីថ្ងៃពុធ ទី ៥ខែកក្កដា។

កីឡាករអង់គ្លេសវ័យ២៤ ឆ្នាំដែលបានឆ្លងកាត់សាលា Chelseaហើយនៅសល់មួយឆ្នាំ​ទៀតលើកិច្ចសន្យា​របស់គាត់ត្រូវបានចុះហត្ថលេខាដោយ United ក្នុងតម្លៃ ជាង៦៩លានដុល្លារអាមេរិក បូករួមទាំងទឹកប្រាក់​បន្ថែមចំនួន ៥លានផងដែរ។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស។

Mount បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមិនងាយស្រួលទេក្នុងការចាក​ចេញពីក្លឹបដែលអ្នកធំដឹង​ក្តី ប៉ុន្តែ Man United នឹងផ្តល់នូវការប្រកួតប្រជែងថ្មីដ៏គួរឱ្យរំភើបសម្រាប់ដំណាក់កាលបន្ទាប់នៃអាជីពរបស់ខ្ញុំ” ។ដោយបានប្រកួតជាមួយពួកគេខ្ញុំដឹងថាក្រុមខ្លាំងប៉ុនណាដែលខ្ញុំចូលរួមហើយខ្ញុំមិនអាចរង់ចាំក្នុងការក្លាយជាផ្នែកនៃក្រុមនេះដើម្បីឈ្នះពានរង្វាន់ធំៗនោះទេ៕

RELATED ARTICLES