Saturday, May 18, 2024
Homeកីឡាអន្ដរជាតិលោក Carlo Ancelotti នឹងក្លាយជាគ្រូបង្វឹក​បរទេស​ទី២ ដឹកនាំប្រេស៊ីល

លោក Carlo Ancelotti នឹងក្លាយជាគ្រូបង្វឹក​បរទេស​ទី២ ដឹកនាំប្រេស៊ីល

ប្រភពពីសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានប្រាប់ AFP កាលពីថ្ងៃអង្គារទី៤ខែកក្កដាថា គ្រូបង្វឹកជនជាតិ​អ៊ីតាលី​របស់ Real Madrid លោក Carlo Ancelotti នឹងចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើស​ជាតិប្រេ​ស៊ីល​សម្រាប់ពានរង្វាន់ Copa America ឆ្នាំ ២០២៤ ។

សហព័ន្ធបាល់ទាត់ប្រេស៊ីល(CBF)ក៏បានប្រកាសមុននេះថា លោក Fernando Diniz របស់ក្លឹប Fluminense នឹងទទួលបន្ទុកដឹកនាំក្រុមក្នុងរយៈពេលបណ្ដោះអាសន្ន។

CBF ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយថា Diniz នឹងទទួលបន្ទុកក្រុមសម្រាប់ឆ្នាំខាងមុខនេះ។ប្រធាន CBF លោក Ednaldo Rodrigues បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា លោក Fernando Diniz នឹងដឹកនាំក្រុមប្រេស៊ីលសម្រាប់រយៈពេលមួយឆ្នាំហើយខ្ញុំប្រាកដថាគាត់នឹងធ្វើវាដោយសមត្ថភាពដ៏អស្ចារ្យ ។លោក Diniz បាននិយាយថា៖ វាជាសុបិន កិត្តិយស និងមោទនភាពដ៏ធំមួយក្នុងការបម្រើក្រុមជម្រើសជាតិ។

Ancelotti នៅសល់កុងត្រាមួយរដូវកាលទៀត ជាមួយ Real ហើយនឹងចូលដឹកនាំប្រេស៊ីលទាន់ពេល​សម្រាប់​ការប្រកួត Copa America ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិកចាប់ពីខែមិថុនា ឆ្នាំ ២០២៤។

អតីតគ្រូបង្វឹក AC Milan និង Chelsea នឹងក្លាយជាជនបរទេសដំបូងគេដែលបង្វឹកក្រុមជម្រើស​ជាតិប្រេស៊ីលក្នុង​រយៈ​ពេលជិតហុកសិបឆ្នាំ។

គ្រូបង្វឹកបរទេសចុងក្រោយរបស់ប្រេស៊ីលគឺអាហ្សង់ទីន Filpo Nunez ដែលទទួលបន្ទុកមួយប្រកួតក្នុងឆ្នាំ ១៩៦៥ ៕

RELATED ARTICLES