Tuesday, November 26, 2024
Homeកីឡាអន្ដរជាតិ ខ្សែបម្រើ Felix Nmecha ចុះកុងត្រាជាមួយក្លឹប Dortmund

 ខ្សែបម្រើ Felix Nmecha ចុះកុងត្រាជាមួយក្លឹប Dortmund

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Felix Nmecha បានចុះហត្ថលេខាជាមួយក្រុមរងជើងឯកប៊ុនដេស្លីហ្គាDortmundពីគូប្រជែងWolfsburgកាលពីថ្ងៃចន្ទ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃពុធ ទី ៥កក្កដា ឆ្នាំ ២០២៣។Felix Nmecha បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លឹបDortmund រហូតដល់ឆ្នាំ ២០២៨ ។

ក្លឹបDortmund មិនបានបង្ហើបអោយដឹងពីតម្លៃខ្លួនកីឡាកររូបនេះទេតែបើយោងតាមទូរទស្សន៍Sky TV បាន រាយការណ៍កាលពីថ្ងៃមុនថាក្លឹបទាំងពីរបានយល់ព្រមលើតម្លៃផ្ទេរប្រហែល ៣២,៧លានដុល្លារសម្រាប់ កីឡា ករវ័យ ២២ឆ្នាំ។Nmecha មានកុងត្រានៅ Wolfsburg រហូតដល់ឆ្នាំ 2025។បងប្រុសរបស់គាត់Lukasនៅតែលេង នៅទីនោះក្នុងនាមជាខ្សែប្រយុទ្ធ។

នៅ Dortmund កីឡាករ Felix នឹងជំនួសកីឡាករអង់គ្លេស Jude Bellingham ដែលបានចាកចេញទៅ Real Madrid ក្នុងតម្លៃ ជាង១០៣លានដុល្លារ។

បន្ទាប់ពីចុះហត្ថលេខាកីឡាកររូបនេះបាននិយាយថាDortmundគឺជាក្លឹបដ៏អស្ចារ្យដែលខ្ញុំបានតាមដានតាំងពី ក្មេងមក។ ខ្ញុំរីករាយដែលខ្ញុំជាផ្នែកមួយនៃក្លឹបនេះ ។ខ្ញុំអាចជួយក្រុមសម្រេចបាននូវគោលបំណងរបស់ខ្លួននៅក្នុង ការប្រជែងយកពានប៊ុនដេស្លីហ្គា អាល្លឺម៉ង់ខាប់ និងឆេមពានលីក។ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងផ្តល់ឱកាសឱ្យខ្ញុំស្គាល់ខ្ញុំ៕

RELATED ARTICLES