យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃពុធទី ៥ ខែកក្កដាឆ្នាំ ២០២៣ បានឲ្យដឹងថា គ្រូបង្វឹកក្រុម Bayern លោក Thomas Tuchel បានទៅសួរសុខទុក្ខប្រធានក្រុម Tottenham និងជម្រើសជាតអង់គ្លេស កីឡាករ Harry Kane ក្នុងគោលបំណងបញ្ចុះបញ្ចូលគាត់ឱ្យចូលរួមជាមួយក្លឹបជើងឯកប៊ុនដេស្លីហ្គានៅរដូវក្តៅនេះ។យោងតាមសារព័ត៌មានប្រចាំសប្តាហ៍អាល្លឺម៉ង់Sport Bild បានឲ្យដឹងថាលោក Tuchel និង សមាជិកក្រុមប្រឹក្សា ភិបាលកីឡារបស់ Bayern លោកHasan Salihamidzic បានជួបជាមួយខ្សែប្រយុទ្ធ Kane កាលពីពាក់កណ្តាល ខែឧសភានៅផ្ទះរបស់គាត់ក្នុងទីក្រុងឡុងដ៍។

របាយការណ៍បាននិយាយថា Kane មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរករួមរស់ជាមួយTuchelហើយបានបង្ហាញពីចេតនារបស់គាត់ក្នុងការមកទីក្រុង Munich និងឈ្នះពានរង្វាន់ ឆេមពានលីកជាមួយពួកគេ។
Kane ដែលមានកុងត្រាជាមួយTottenham ដល់ឆ្នាំ២០២៤ក៏ជាគោលដៅរបស់Man United ផងដែរ។

Bayern ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំសំណើរជាលើកទីពីរសម្រាប់Kaneបន្ទាប់ពីបានឃើញសំណើទី មួយដែល ត្រូវបានគេនិយាយថាស្ថិតក្នុងរង្វង់ជាង៧៦លានដុល្លារ ត្រូវបានច្រានចោល៕