Tuesday, July 8, 2025
Homeសន្ដិសុខសង្គមក្រសួងសុខាភិបាល ស្នើទប់ស្កាត់ការផ្សាយលក់ ផលិតជំនួយផ្លូវភេទបុរស-នារី តាមអនឡាញ

ក្រសួងសុខាភិបាល ស្នើទប់ស្កាត់ការផ្សាយលក់ ផលិតជំនួយផ្លូវភេទបុរស-នារី តាមអនឡាញ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានស្នើឱ្យទប់ស្កាត់ការផ្សព្វផ្សាយលក់ផលិត ជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។យោងតាមលិខិតរបស់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា បច្ចុប្បន្ននេះ ក្រសួងសុខា ភិបាល សង្កេតឃើញ មានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍ ៖ Facebook, TikTok, Telegram, Instagram, YouTube, Website… យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរក ជនល្មើសដើម្បីមកផ្តន្ទាទោស តាមច្បាប់។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់ រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយ ឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុ ញ្ញាត ឱ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

ដូច្នេះ ក្រសួងសុខាភិបាល សូមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការ ផ្សព្វផ្សាយ លក់ផលិតផលខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការ មិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀត ផងដែរ…៕

RELATED ARTICLES