Monday, November 25, 2024
Homeកីឡាអន្ដរជាតិកីឡាករបាល់ទាត់ចាស់ជាងគេលើពិភពលោក ទទួល​បានកុងត្រាថ្មី

កីឡាករបាល់ទាត់ចាស់ជាងគេលើពិភពលោក ទទួល​បានកុងត្រាថ្មី

Kazuyoshi Miura នឹងបន្តអាជីពបាល់ទាត់ក្នុងវ័យ ៥៦ ឆ្នាំ បន្ទាប់ពីអតីតកីឡាករជម្រើសជាតិ​ជប៉ុនរូបនេះ​បានបន្តកិច្ចសន្យាខ្ចីជើងជាមួយក្លឹប លំដាប់ទីពីររបស់ព័រទុយហ្គាល់ Oliveirense ។

Oliveirense បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួនចំនួន ៣ដង​សម្រាប់​ក្លឹបបន្ទាប់ពីចូលរួមជាមួយក្លឹបពី Yokohama របស់ប្រទេសជប៉ុនកាលពីខែកុម្ភៈនឹងស្នាក់​នៅជាមួយ​ពួកគេ​នៅរដូវ​កាលក្រោយ។

Miura មានអាយុ ៥៦ឆ្នាំក្នុងខែកុម្ភៈ ហើយចង់បន្តលេងរហូតដល់លោកមានអាយុ ៦០ ឆ្នាំ។កាសែត Nikkan Sports ប្រចាំថ្ងៃបានដកស្រង់សម្តីគាត់ដែលបាននិយាយកាល​ពីពេលថ្មីៗនេះថានឹងមានពេលខ្លះដែលខ្ញុំមិន​ចូលរួមក្នុងការប្រកួត ប៉ុន្តែខ្ញុំចង់រក្សាការលើកទឹកចិត្តដល់ក្រុម  និងធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។លោកត្រូវបានគេស្គាល់ថាជា ស្តេច Kazu” នៅក្នុងស្រុកកំណើតរបស់លោក បានបង្ហាញខ្លួនជាលើក​ដំបូង​របស់​គាត់នៅឆ្នាំ១៩៨៦ ជាមួយក្រុមSantosប្រេស៊ីលហើយថែមទាំងបានលេងនៅប្រទេសជប៉ុន អ៊ីតាលី ក្រូអាត និង​អូស្ត្រាលីផងដែរ ៕

RELATED ARTICLES