ខ្សែប្រយុទ្ធសញ្ជាតិអាមេរិក Christian Pulisic ជិតឈានដល់ទីបញ្ចប់នៃការផ្ទេរពី Chelsea ទៅ AC Milan ក្នុងតម្លៃ ជាង៣០លានដុល្លារ។

Pulisic អាយុ២៤ឆ្នាំគឺលើសតម្រូវការនៅពហុកីឡដ្ឋាន Stamford Bridge ហើយនឹងត្រូវទៅពិនិត្យសុខភាពនៅ ទីក្រុង Milan ក្នុងសប្តាហ៍នេះ។
គាត់បានចូលរួមជាមួយ Chelsea ពីDortmund ក្នុងការផ្លាស់ប្តូរតម្លៃជាង៧៤លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលធ្វើ អោយគាត់ក្លាយជាកីឡាករថ្លៃបំផុតមកពីអាមេរិកខាងជើង។
Pulisic ស៊ុតបញ្ចូលទីបាន ២៦ គ្រាប់ក្នុង ១៤៥ ប្រកួត និងបានលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ យូហ្វាឆេមពាន លីកឆ្នាំ ២០២១ ឈ្នះក្រុម Man City ។
ការផ្លាស់ប្តូររបស់គាត់ទៅ Serie A នឹងមានន័យថាភ្ជាប់ទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Chelsea គឺកីឡាករ Ruben Loftus-Cheek ដែលបានចូលរួមជាមួយ Milan នៅរដូវក្តៅនេះផងដែរ។
Chelsea បានចែកផ្លូវជាមួយកីឡាករជាច្រើននាក់ក្នុងរដូវក្តៅនេះ។ ការចាកចេញរួមមាន Kai Havertz ផ្លាស់ទៅ Arsenal, Mateo Kovacic ចូលរួមជាមួយ Manchester City និង Mason Mount ប្តូរទៅ Manchester United ។ Cesar Azpilicueta បានចូលរួមជាមួយ Atletico Madrid ខណៈដែលការចាកចេញផ្សេងទៀតបានឃើញ Kalidou Koulibaly ទៅ Al-Hilal, Edouard Mendy ចុះហត្ថលេខាសម្រាប់ Al-Ahli និង N’Golo Kante ចាកចេញទៅ Al-Ittihad ៕