Wednesday, July 9, 2025
Homeសន្ដិសុខសង្គមកូនឈឺគ្រុនឈាមស្លាប់ ឪទួញយំស្តាយ បញ្ជូនមក ពេទ្យយឺតពេល

កូនឈឺគ្រុនឈាមស្លាប់ ឪទួញយំស្តាយ បញ្ជូនមក ពេទ្យយឺតពេល

ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ បានកើតកើតជំងឺគ្រុនឈាម និងត្រូវបានឪពុកម្តាយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ គន្ធបុប្ផាភ្នំពេញ យឺតពេល ទើបគ្រូពេទ្យមិនអាចសង្គ្រោះបាន ក៏បាត់បង់ជីវិត។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមន្ទីរពេទ្យគន្ធបុប្ផាទី១ ក្បែរវត្តភ្នំ រាជធានីភ្នំពេញ។

ក្មេងស្រីដែលបាត់បង់ជីវិត ដោយសារជំងឺគ្រុនឈាម មានឈ្មោះគង់ សម្បត្តិផល្លា អាយុ៧ឆ្នាំ (ឆ្នាំកំណើត ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦) មានលំនៅ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលោប្អៀរ ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ គិរី ពេជ្រ និងម្តាយឈ្មោះ សែម សុផល ។

តាមប្រភពឪពុករបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ថា គ្រាន់តែមួយប្រប្រិច ភ្នែក ប៉ុណ្ណោះ គាត់និងនិងភរិយា បានបាត់បង់កូនស្រីជាទីស្រឡាញ់ស្មើជីវិត ដោយបន្សល់ទុកនៅភាពសោក សៅ និងអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន។ សពកូនស្រីរបស់លោក មានឈ្មោះគង់ សម្បត្តិផល្លា កើតឆ្នាំវក ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ បានទទួលមរណភាពកាលពីវេលាម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផាទី១ រាជធានីភ្នំពេញ ដោយជំងឺគ្រុនឈាម ប្រភេទធ្ងន់ ដោយសារកាត់បញ្ជូនមក ពេទ្យយឺតពេល ទើបគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។

បុរសជាឪពុក បន្តថា សពកូនស្រីគាត់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលមានការឧបត្ថម្ភពីលោកគ្រូពេទ្យ ទុំ សម្បត្តិ យកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោក នៅភូមិព្រៃខ្មែរ ឃុំរ លាប្អៀរ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ និងបានបូជាសពរួចរាល់ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕

RELATED ARTICLES