Wednesday, July 9, 2025
Homeសន្ដិសុខសង្គមឃាត់ខ្លួនក្មេងទំនើង១០នាក់ បង្ហោះម៉ូតូហិង្សា

ឃាត់ខ្លួនក្មេងទំនើង១០នាក់ បង្ហោះម៉ូតូហិង្សា

ភ្នំពេញ ៖ ក្រុមក្មេងទំនើង ១ក្រុមធំ មានគ្នាប្រមាណ ១០នាក់ ជិះម៉ូតូ ៥គ្រឿង បានធ្វើសកម្មភាពបង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ ពេញផ្លូវសាធារណៈ នៅក្នុងតំបន់បឹងកក់ និងប្រើហិង្សា ព្រួតវាយយុវជនដឹកជញ្ជូនម្នាក់ លុះសមត្ថកិច្ចទទួលបានព័ត៌មាន និងបណ្តឹង ក៏ចុះអន្តរាគមន៍ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះនាំយកមក សាកសួរ។

ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅម្តុំបឹងកក់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបាននូវបទបញ្ជានិងគោលការណ៍ដឹកនាំដ៏ម៉ឺងម៉ាត់ពីលោក វរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញនគរបាលយុត្តិធម៌ខណ្ឌ-ប៉ុស្តិ៍ ដឹក នាំដោយលោកវរសេនីយ៍ត្រី ផេង ចំរើន បានចុះល្បាត ស្រាវជ្រាវរកមុខសញ្ញាក្រុមក្មេងស្ទាវ ១ក្រុម ដែលបាន ប្រើហិង្សាទៅលើជនរងគ្រោះ បង្កការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅលើផ្លូវលេខ៧០ កែង អតីត ផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាក់ស្តែងនៅម៉ោង ១០យប់ ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងស្ទាវ ១ក្រុម ដែលធ្វើ សកម្មភាពបង្ហោះម៉ូតូនិងបង្កភាពអនាធិបតេយ្យនៅម្តុំបឹងកក់ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីឃាត់ខ្លួន បានហើយ សមត្ថកិច្ចបាននាំយកក្រុមក្មេងស្ទាវទាំងនោះ ទៅធ្វើតេស្តរកសារធាតុញៀន ឆែកឆេររកវត្ថុតាង និងអប់រំណែនាំឱ្យក្រុមក្មេងទាំងនោះត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានករណីហិង្សា បង្កដោយក្មេងស្ទាវមួយក្រុម មានគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន ៥គ្រឿង ប្រដាប់ដោយដាវបានព្រួតគ្នាវាយទៅលើយុវជនម្នាក់ មានមុខរបរ ជាអ្នកដឹកជញ្ជូន បណ្តាលឱ្យខូចខាតម៉ូតូ របស់ជនរងគ្រោះម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ យ៉ាង ដំណំ ។  បន្ទាប់ពីកើតហេតុជនរងគ្រោះបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក។ ភ្លាមៗនោះក្រោយពីទទួលពាក្យបណ្តឹង លោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌ ដូនពេញ បានដាក់បទបញ្ជាដល់កម្លាំងជំនាញផ្នែកយុត្តិធម៌ខណ្ឌ សហការជាមួយប៉ុស្តិ៍ចុះទៅដល់ កន្លែងកើត ហេតុ ស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។ ពេលចុះទៅដល់ កម្លាំងយើងបានប្រទះ ឃើញក្រុមក្មេងស្ទាវមួយក្រុម ក៏បានធ្វើការឃាត់ខ្លួនសាកសួរ។

ប៉ុន្តែក្រោយពេលសាកសួរនិងឆែកឆេររួចមក សមត្ថកិច្ចរកមិនឃើញនូវវត្ថុតាងគួរឱ្យសង្ស័យអ្វីទេ ក៏បានធ្វើ របាយការណ៍ និងបានណែនាំក្រុមក្មេងស្ទាវទាំងនោះ ឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

RELATED ARTICLES