ខ្សែការពារ Harry Maguire បាននិយាយថាគាត់ត្រូវបានដកហូតតំណែងប្រធានក្រុម Man Utd ដោយអ្នកចាត់ការលោក Erik ten Hag ។
Maguire ត្រូវបានតែងតាំងជាប្រធានក្រុមដោយអ្នកស្នងតំណែងមុនលោកTen Hag គឺលោក Ole Gunnar Solskjaer កាលពីខែមករាឆ្នាំ ២០២០ រយៈពេល ប្រាំខែបន្ទាប់ពីចុះហត្ថលេខាលើតម្លៃជាង១០៤លានដុល្លារពី Leicester ។កិច្ចសន្យារបស់គាត់នៅពហុកីឡដ្ឋាន Old Trafford ដំណើរការដល់ឆ្នាំ ២០២៥ ។Maguire បានបង្ហោះនៅលើបណ្តាញសង្គមថា បន្ទាប់ពីពិភាក្សាជាមួយអ្នកគ្រប់គ្រងថ្ងៃនេះ គាត់បានប្រាប់ខ្ញុំថាគាត់កំពុងផ្លាស់ប្តូរប្រធានក្រុម ។
ខ្សែការពារកណ្តាលអង់គ្លេសនិយាយថាខ្ញុំមានការ ខកចិត្តយ៉ាងខ្លាំងប៉ុន្តែនឹងនៅតែបន្តជួយក្លឹបឲ្យអស់ពីសមត្ថភាព។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៨ដងក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកកាលពីរដូវកាលមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម West Ham ។ក្លឹបបានបន្ថែមថា គ្រប់គ្នានៅ Man Utd អរគុណ Harry សម្រាប់ការរួមចំណែករបស់គាត់ក្នុងនាមជាប្រធានក្រុមក្នុងរយៈពេល ៣ឆ្នាំកន្លះកន្លងមកនេះ ៕