Wednesday, July 9, 2025
Homeសន្ដិសុខសង្គមលួចម៉ូតូខ្មែរទៅលក់នៅថៃ ជាប់ខ្នោះ២

លួចម៉ូតូខ្មែរទៅលក់នៅថៃ ជាប់ខ្នោះ២

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិខ្មែរ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូឆ្លងដែនចេញពីកម្ពុជា តាមច្រករបៀង ចូលទៅក្នុងទឹកដីថៃ កាលពីវេលាម៉ោង ១២និង៤០រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣  ប៉ុន្តែត្រូវបានកងវរសេនាធំការពារព្រំដែនគោក (ថៃ) និងមានការសម្របសម្រួលពីលោកវរសេនីយ៍ទោ រស់ ប្រសិទ្ធ មេបញ្ជាការរង វរការពារព្រំដែនទី១ ស្ទាក់បង្ក្រាបបាន។

តាមប្រភពពីមន្ត្រីនគរបាលការពារព្រំដែន៩១១ (កម្ពុជា) បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើ កម្លាំងសមត្ថកិច្ចខាងកម្ពុជា  កំពុងដេញតាមម៉ូតូដែលត្រូវបានគេលួចនៅម្តុំសាលាសាមគ្គី មានជ័យ  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកំពុងធ្វើដំណើរឆ្ពោះទៅឆ្នេរសមុទ្រថៃ  ក្នុងតំបន់ទទួលបន្ទុករបស់លោកអនុសេនីយ៍ឯកនគរបាលល្បាតលេខ១៣០២ (ភាគីថៃ)។ បន្ទាប់មក ក្រោមកិច្ច សហការរវាងកម្លាំងខ្មែរ-ថៃ ទើបបានរៀបចំការល្បាតជាមួយលោកវរសេនីយ៍ទោវរសេនីយ៍ឯកលេខ១ វរសេនីយ៍ ទោនគរបាល៩១១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ  នៅក្នុងតំបន់នៃការទទួលខុសត្រូវ។

ប្រភពដដែល បន្តថា រហូតដល់ម៉ោង ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ សមត្ថ កិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈនាំយកម៉ូតូឆ្លងដែនទៅខាងថៃ ត្រង់តំបន់បានដុងង៉ុយ ភូមិ៧ ឃុំប៉ារ៉ាយ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបបង្ហាញមុខដើម្បីសុំត្រួតពិនិត្យ។  លទ្ធផលជាក់ស្តែងបានរក ឃើញ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1J 3680  ដែលត្រូវនឹងគេរាយការណ៍ ថា លួចពីប្រទេសកម្ពុជា និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១-ឈ្មោះផា ថៃ អាយុ២៩ឆ្នាំ និងទី២-ឈ្មោះម៉ី ម៉េត អាយុ៣៨ឆ្នាំ។

ក្រោយសហការគ្នាចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន ខាងភាគីថៃ បានប្រគល់ទាំងជនសង្ស័យ និងម៉ូតូ មកឱ្យភាគីកម្ពុជា ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES