Monday, November 25, 2024
Homeកីឡាអន្ដរជាតិរុស្ស៊ី វាយប្រហារមូលដ្ឋានទ័ពជើងទឹកអ៊ុយក្រែន​និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក២៨គ្រឿងនៅគ្រីមៀ

រុស្ស៊ី វាយប្រហារមូលដ្ឋានទ័ពជើងទឹកអ៊ុយក្រែន​និងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក២៨គ្រឿងនៅគ្រីមៀ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី១៨ខែកកក្កដាថាយោធារុស្ស៊ីបានធ្វើវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹករបស់អ៊ុយក្រែនដែលប្រើសម្រាប់រៀបចំការវាយប្រហារភេរវកម្ម។នេះគឹជាការសងសឹកចំពោះ​ការវាយប្រហារកាលពីថ្ងៃចន្ទទៅលើស្ពានភ្ជាប់ពីរុស្ស៊ីទៅតំបន់គ្រីមៀដែលបានឆក់យកជីវិតជនស៊ីវិលពីរនាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារ​សងសឹកជាក្រុមពេញមួយយប់ ដោយប្រើអាវុធដែលមានមូលដ្ឋានលើសមុទ្រដែលបាញ់​ត្រូវគោលដៅជាក់​លាក់​។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវាយប្រហារនេះគឺសំដៅទៅលើកន្លែងដែលត្រូវបានប្រើ​ប្រាស់ដើម្បីរៀប​ចំអំពើភេរវកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកក៏ដូចជាកន្លែងផលិតកប៉ាល់នៅក្នុងទីក្រុង Odessa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលផលិតពួកវា។

រហូតមកដល់ពេលនេះគេមិនទាន់ទទួលព័ត៌មានពីភាគីអ៊ុយក្រែននៅឡើយទេ។ការសងសឹកនេះស្របតាម​ការ​ប្រ​កាសរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិកំពុងរៀបចំសំណើ​សម​ស្រប​ដើម្បីឆ្លើយតបទៅនឹងការបំផ្ទុះស្ពាន Kerch ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់ឧបទ្វីប​គ្រីមៀកាលពីយប់​ថ្ងៃ​ចន្ទ ។

លោកពូទីនបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីស្តីពីស្ថានភាពនៅតំបន់ក្បែរស្ពាន Kerch ថា ពិតណាស់ នឹងមានការឆ្លើយតបពីប្រទេសរុស្ស៊ី។ក្រសួងការពារជាតិកំពុងរៀបចំសំណើសមស្រប។ទោះជាយ៉ាងណាក្តីគេ​នៅមិនទាន់ដឹងថាតើសំណើសមស្របនោះមានន័យដូចម្តេច។ មេដឹកនាំរុស្ស៊ីបាននិយាយបន្ថែមទៀតថា​លោក​កំពុងរង់ចាំមន្ត្រីដើម្បីដាក់សំណើជាក់លាក់ក្នុងការកែលម្អសន្តិសុខស្ពានដែលលោកបានកំណត់ថាជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ និងជាយុទ្ធសាស្ត្រ។

យន្តហោះគ្មានមនុស្សបើករុស្ស៊ីវាយប្រហារតំបន់ Odessa

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសទៅតំបន់ Odessa ពីលើ​សមុទ្រខ្មៅពេញមួយយប់កាលពីថ្ងៃចន្ទ។

យោធាអ៊ុយក្រែនបាននិយាយតាមរយៈ Facebook កាលពីថ្ងៃអង្គារថាក្រសួងការពារដែនអាកាសអ៊ុយក្រែន ​អាច​បាញ់ទម្លាក់មីស៊ីលបាញ់ចេញពីនាវា Kalibr របស់រុស្ស៊ីចំនួន ៦ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ២១ គ្រឿង។

ការធ្លាក់នៃកំទេចកំទីរបស់មីស៊ីលនិងដ្រូនបណ្តាលឱ្យខូចខាតដល់កំពង់ផែOdessaនិងផ្ទះឯកជនខណៈប្រជា​ពលរដ្ឋ​ម្នាក់​រងរបួស។យោធាបាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួន 4 គ្រឿងក៏ត្រូវបានបណ្តេញ​ចេញ​ផងដែរ នៅក្នុងតំបន់ជិតខាង Mykolaiv ។

រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ២៨ គ្រឿងនៅគ្រីមេ

ក្រសួងការពារជាតិទីក្រុងម៉ូស្គូ និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់​យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២៨គ្រឿងលើតំបន់គ្រីមៀពេញមួយយប់។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿងដែលត្រូវបានបញ្ជូនដោយកងកម្លាំងរបស់អ៊ុយក្រែនពេញមួយយប់ត្រូវបានបំផ្លាញនិង១១ផ្សេងទៀតត្រូវបាន បង្ក្រាបដោយមធ្យោបាយអេឡិចត្រូនិច។

លោក Sergei Aksyonov អភិបាលខេត្តគ្រីមៀរបស់ប្រទេសរុស្សី បាននិយាយនៅលើ Telegram ថា យន្តហោះ​គ្មាន​​មនុស្សបើកចំនួន២៨ គ្រឿងត្រូវបានទម្លាក់ ឬបំផ្លាញចោលនៅពេលយប់។លោកបានថ្លែងថា៖ “មិនមានជន​រង​គ្រោះទេ”៕

RELATED ARTICLES