Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ​ របស់​កូរ៉េខាងត្បូង ​១០ថ្ងៃដំបូងនៃ​ខែ មករាកើន៣៨%

ការនាំចេញ​ របស់​កូរ៉េខាងត្បូង ​១០ថ្ងៃដំបូងនៃ​ខែ មករាកើន៣៨%

សេដ្ឋកិច្ចតំបន់អាសុី

កូរ៉េខាងត្បូង៖ ទិន្នន័យ​ពន្ធគយ​​ ថ្មីមួយ​បង្ហាញ​ កាលថ្ងៃពុធថា​ការ នាំចេញ​ទំនិញ​ របស់កូរ៉េខាងត្បូង​ បានកើន ឡើង ​ប្រមាណជា​៣៧,៨%​ ក្នុងអំឡុង ពេល​១០ថ្ងៃ​ ដំបូងនៃ​ខែ មករា​នេះ​ បើ ប្រៀបធៀប នឹង​ឆ្នាំ ​ទៅ​ដែល​ បន្ត​នូវ​​ភាព ​សុទិដ្ឋិនិយម​ជា ថ្មី​ដដែល​។

យោងតាម​អង្គភាព​ ពន្ធគយ​កូរ៉េ​ ការនាំចេញ​ ទំនិញ​របស់ កូរ៉េខាងត្បូង ​សរុបទាំង​អស់ ​មាន​ទំហំ ទឹកប្រាក់​ ១១,៦៤ប៊ីលាន ដុល្លារ​ក្នុងអំឡុង ​ពេល​នេះ​ កើន ឡើង​ពី​ បរិមាណ​ ៨,៤៦ប៊ីលាន ដុល្លារ​ នៃ​រយៈ​ពេល ​ដូចគ្នាកាលពីឆ្នាំ​ទៅ ។

ការនាំចេញ​ ទៅបរទេស​ នៃផលិតផល ​ពាក់កណ្តាល សម្រេច​បាន កើនឡើង​៤០,៣%​  និង​ផលិត​ផល​ប្រេង ​សាំង​កើន ១២១.៤%​ ក្នុងអំឡុង ពេល​១០ថ្ងៃ​ ដំបូង​នេះ ខណៈ​ ការនាំចេញ​ គ្រឿង Wireless បានថយចុះ​២៥,៨%​ ។

ទិន្នន័យ​ពីការិយាល័យ ស្ថិតិកូរ៉េ​ បង្ហាញ​ថា​ការ នាំចូល​ក៏ហក់ ឡើង​ខ្លាំង​ប្រមាណ ជា​៣៨,៦% ​ផងដែរ​ដែល​ ជា លទ្ធផលនូវ​ ឱនភាព ពាណិជ្ជកម្ម​ ៦៦៩​លានដុល្លារ ។

គួររំលឹកផង ដែរថាប្រទេស​ សេដ្ឋកិច្ច​ធំជាងគេ​ បំផុត​ទី៤​ ក្នុងតំបន់​អាស៊ី ​មួយនេះ​បាន ​បង្ហាញឲ្យ​ ឃើញ​ពី​ការ នាំចេញ​ របស់ខ្លួន​កើនឡើង​ ២,៥% ​ក្នុងខែ វិច្ឆិកា​និង​ ៦,៤%  ​ក្នុងខែ ធ្នូ​ដែល ជាការកត់ សម្គាល់ចាប់ តាំងពី​ខែ កញ្ញានិងខែ ធ្នូ​ក្នុង​ឆ្នាំ​២០១៤ ។

 

 

RELATED ARTICLES