Monday, November 25, 2024
Homeកីឡាអន្ដរជាតិEdwin van der Sar ចេញពីបន្ទប់សង្គ្រោះបន្ទាន់

Edwin van der Sar ចេញពីបន្ទប់សង្គ្រោះបន្ទាន់

អតីតអ្នកចាំទីសញ្ជាតិហូឡង់ Edwin van der Sar បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យហូឡង់ ហើយសង្ឃឹមថានឹងត្រលប់មកផ្ទះវិញនៅសប្តាហ៍ក្រោយ ខណៈដែលគាត់ជាសះស្បើយពីជំងឺហូរឈាម ជុំវិញខួរក្បាល។

អតីតកីឡាករ Man United និង Ajax វ័យ ៥២ ឆ្នាំរូបនេះដំបូងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Split ខណៈដែលកំពុង សម្រាកនៅប្រទេសក្រូអាស៊ី។

លោក van der Sar បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃអង្គារថាជាដំបូងខ្ញុំចង់អរគុណ អ្នកគ្រប់គ្នាសម្រាប់ សារលើកទឹកចិត្តនិងគាំទ្រដ៏អស្ចារ្យ ។

ខ្ញុំរីករាយក្នុងការចែករំលែកថា ខ្ញុំលែងនៅក្នុងបន្ទប់មើលថែដែលធ្ងន់ធ្ងរទៀតហើយ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនៅមន្ទីរពេទ្យនៅឡើយ។ ខ្ញុំសង្ឃឹមថានឹងត្រឡប់ទៅផ្ទះវិញនៅសប្ដាហ៍ក្រោយ ។អ្នកចាំទីដែលបានឈ្នះពានរង្វាន់ យូហ្វាឆេមពានលីកជាមួយ Man United ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីការស៊ុតបាល់ ប៉េណាល់ទីបានត្រលប់ទៅប្រទេសហូឡង់កាលពីសប្តាហ៍មុន។

Van der Sar បានចូលនិវត្តន៍ពីបាល់ទាត់បន្ទាប់ពីការបង្ហាញខ្លួន១៣០ សម្រាប់ប្រទេសរបស់គាត់ និងអាជីពក្លឹប ដែលរួមបញ្ចូលការឈ្នះ ឆេមពានលីកជាមួយ Ajax និង United ។គាត់ក៏បានឈ្នះពានរង្វាន់ប្រឺមីញេលីក ចំនួន បួនជាមួយ United និងធ្លាប់លេងជាមួយ Fulham និង Juventus ៕

RELATED ARTICLES