សេដ្ឋកិច្ចតំបន់អាស៊ាន
វៀតណាម៖ សមាគមក្រុមហ៊ុន ផលិតរថយន្តវៀតណាម បានប្រកាស កាលពីថ្ងៃ ទី១១មករា ថាបរិមាណ រថយន្តសរុប ទាំងអស់ដែលលក់បាន ក្នុងឆ្នាំ២០១៦ មានចំនួន ៣០៤.៤២៧គ្រឿង ដែលជា កម្រិតខ្ពស់ ជាងគេបំផុត នៅក្នុងទីផ្សារ រថយន្តរបស់ វៀតណាមក្នុងអំឡុងពេល ជាង២០ឆ្នាំ មកនេះ ។
តួលេខនេះគឺមាន ចំនួនច្រើនជាង របាយការណ៍ កាលពីមុន សម្រេចបាន ២៤៤.៩១៤គ្រឿង ក្នុងឆ្នាំ២០១៥ និង១៦០.០០០គ្រឿងក្នុងឆ្នាំ២០០៩ ។
យោងតាមសមាគម ខាងលើឲ្យដឹង ថាក្នុងខែធ្នូ ការលក់រថយន្ត ក្នុងទីផ្សារក្នុង ស្រុកសម្រេច បានចំនួន ៣៣.៩២៥គ្រឿង កើនឡើង១៧%ពីខែវិច្ឆិកា។ ក្នុងនោះរថយន្ត ដំឡើង ក្នុងស្រុក មានចំនួន ២៣.៥៦៥គ្រឿង និង ៩.៧៣០គ្រឿង ត្រូវ បាននាំចូល ។
ទីផ្សារលក់រថយន្ត ដំឡើងក្នុង ប្រទេសវៀតណាម បានកើនឡើង ៣២% ក្នុងឆ្នាំ២០១៦ ខណៈការលក់ រថយន្តនាំចូល បានកើនឡើង៥% ។
នៅក្នុងប្រទេស វៀតណាម ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) មានផ្សារហ៊ុន ធំជាងគេបំផុត ដែលមាន អត្រា៤១,៥%ជាមួយនិង រថយន្តលក់ បាន ១១២.៨៤៧គ្រឿង ក្នុងឆ្នាំ២០១៦ ។
ក្រុមហ៊ុនផលិត រថយន្ត Toyota របស់ជប៉ុន លក់ចំនួន៥៧.០៣៦គ្រឿង ដែលស្មើនឹង២១% នៃផ្សារហ៊ុន ខណៈការលក់ របស់ក្រុមហ៊ុន Ford Vietnam សម្រេចបាន ចំនួន២៩.០១១គ្រឿ ងស្មើនឹង ១០,៧%នៃផ្សារហ៊ុន ។