សេដ្ឋកិច្ចតំបន់អាស៊ាន
វៀតណាម ៖ ក្រុមហ៊ុនកៅស៊ូ វៀតណាម (VRG) បានបង្ហើបនៅ ក្នុងសន្និសិទ មួយស្តី ពីការពិនិត្យ ឡើងវិញនូវ ការធ្វើ អាជីវកម្មនិងផលិតកម្ម របស់ខ្លួនថា ក្រុមហ៊ុន សម្រេចបាន កំណើននៃ ប្រាក់ចំណេញ មុនគិត ពន្ធប្រមាណ ជា៥១%ឬ ស្មើនឹង១០៣,៨លានដុល្លារ ក្នុងឆ្នាំ២០១៦ ។
ជាការកត់សម្គាល់ ក្នុងព្រឹត្តការណ៍នោះ លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានជំរុញឲ្យក្រុមហ៊ុន VRG ពន្លឿននូវសមភាពនៃការជួយទំនុក បម្រុងជាប្រាក់ របស់ខ្លួននិងការបន្ត ដកចេញនូវមូលធន ពីបណ្តាអាជីវកម្ម ដែលមិនសំខាន់។
លោកបានសង្កត់ធ្ងន់ ថាស្របជាមួយ និងការបង្កើនការ ធ្វើឲ្យប្រសើរឡើង នូវការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការស្វែង រកទីផ្សារថ្មី វិស័យនេះចាំបាច់ត្រូវ តែចាត់វិធាន ការមួយចំនួន ដើម្បីសន្សំសំចៃ ការចំណាយថ្លៃ ផលិតកម្មដើម្បី កាត់បន្ថយតម្លៃទំនិញ ឆ្ពោះទៅរកការផ្សព្វផ្សាយនូវការ អភិវឌ្ឍដែល អាចទ្រទ្រង់រួច ក្នុងឧស្សាហកម្ម នេះនៅពេល ខាងមុខ ។
លោកថែមទាំងបាន ស្នើនូវការកែច្នៃផលិត ផលឧស្សាហកម្មដែល ផលិតឡើងពីកៅស៊ូ និងឈើកៅស៊ូ ដើម្បីកាត់បន្ថយ ការនាំចេញវត្ថុធាតុដើម ធ្វើដូច្នេះវានឹង ធ្វើឲ្យ ប្រសើរឡើងនូវទំហំទឹក ប្រាក់ពាណិជ្ជកម្ម នៃវិស័យនេះ ។
គួររំលឹកផងដែរថា ប្រាក់ចំណូលសរុប របស់ក្រុមហ៊ុន កៅស៊ូ VRG បានកើនឡើង ១៤,៤% ធៀបនឹងការ គ្រោងទុក ដែល សម្រេចបានទំហំ ទឹកប្រាក់ ៦៧៧,៦លានដុល្លារ។ ម្យ៉ាងវាបាន នាំមកនូវ ចំណូលថវិកា រដ្ឋចំនួន ៥០,៦លាន ដុល្លារកើន៣៩,៩%ពីមួយឆ្នាំទៅមួយឆ្នាំ។