Monday, November 25, 2024
Homeកីឡាអន្ដរជាតិ Neymar ត្រលប់មកហ្វឹកហាត់ ខណៈ Nuno Mendes បន្តព្យាបាលរបួស

 Neymar ត្រលប់មកហ្វឹកហាត់ ខណៈ Nuno Mendes បន្តព្យាបាលរបួស

ក្លឹបជើងឯកបារាំងបាននិយាយកាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធប្រេស៊ីលNeymarបានត្រលប់មកហ្វឹកហាត់ជាមួយ ក្លឹបParisSGវិញហើយប៉ុន្តែខ្សែការពារស្លាបឆ្វេងសញ្ជាតិព័រទុយហ្គាល់ Nuno Mendes បានដាច់សរសៃពួរនៅ សរសៃពួរខាងស្តាំរបស់គាត់។

Neymar វ័យ៣១ឆ្នាំដែលបានទទួលការវះកាត់កជើងខាងស្តាំរបស់ គាត់កាលពីដើមខែមីនាបាន ត្រលប់មកក្រុម វិញ។

PSG បាននិយាយថាបន្ទាប់ពីបានចូលរួមក្នុងការហ្វឹកហាត់ជាលក្ខណៈបុគ្គលនៅលើទីលានកាលពីសប្តាហ៍មុន Neymar ត្រូវបានគេរំពឹងថានឹងចូលរួមផ្នែកខ្លះក្នុងការហ្វឹកហាត់សមូហភាពនៅសប្តាហ៍នេះ។បន្ទាប់ពីការធ្វើតេស្តរាងកាយ និងវេជ្ជសាស្ត្រ កីឡាករទាំងអស់បានចូលរួមជាមួយ PSG Campus ក្នុងទីក្រុង Poissy ជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីស សម្រាប់ការហ្វឹកហាត់ជាក្រុមកាលពីថ្ងៃអង្គារ។ចំណែកឯកីឡាករMendes វ័យ ២១ ឆ្នាំបានរងរបួសភ្លៅកាលពីខែឧសភា ហើយបានជួបបញ្ហារបួសសរសៃ ពួររបស់គាត់ក្នុងរដូវក្តៅ បាននិយាយថាគាត់នឹងបន្តសម្រាកព្យាបាលនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

RELATED ARTICLES