Thursday, July 10, 2025
Homeសន្ដិសុខសង្គមនារីបើកឡានទំនើបបុកខឿនផ្លូវ ក្រពឹតមុខឡាន បែកមុខតៃកុង

នារីបើកឡានទំនើបបុកខឿនផ្លូវ ក្រពឹតមុខឡាន បែកមុខតៃកុង

ភ្នំពេញ ៖ នារីម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចបានរេចង្កូតទៅបុក បង្គោល ថ្មលើខឿនផ្លូវ បណ្តាលឱ្យបាក់អស់ ៧កង់ រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ និងបង្គោលភ្លើង បំភ្លឺផ្លូវ ១ដើមទៀត រងការខូចខាតរថយន្ត និងសម្បត្តិរដ្ឋ ខណៈដែលនារីជាអ្នកបើកបរ រងរបួសផ្ទៃមុខយ៉ាងដំណំ ផងដែរ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខវិទ្យាល័យជាស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសា ឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ ជាជនជាតិចិន បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1488 បោះពួយក្នុងល្បឿនយ៉ាងលឿន ក្នុងទិស ដៅពីកើត ទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកបង្គោលថ្មលើខឿនផ្លូវ បណ្តាលឱ្យបាក់អស់៧កង់ រួចបន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ និងបន្តបុកបង្គោលភ្លើង បំភ្លឺផ្លូវ ១ដើមទៀត ទើបរថយន្តទៅមុខលែងរួច។ ចំណែកឯរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយអ្នកបើកបរ រងរបួសបែកមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទាក់ទងទៅខាងជំនាញ ឱ្យចុះមកវាស់វែង និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះ ស្រាយតាមនីតិវិធី៕

RELATED ARTICLES