យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានAFP ចេញផ្សាយកាលពីថ្ងៃអង្គារទី ២៥ ខែកក្កដាឆ្នាំ ២០២៣ បានឲ្យ ដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីត Al Hilal បានដេញថ្លៃកីឡាករKylian Mbappe របស់ក្លឹប Paris SG ចំនួន៣៣៣ លាន ដុល្លារ ។
ប្រភពដដែលបាននិយាយថាក្លឹប Al Hilal បានដាក់សំណើជាផ្លូវការតាមសំបុត្រ ប៉ុន្តែការផ្ទេរបែបនេះអាចធ្វើ ឡើងបានលុះត្រាតែមានការយល់ព្រមពីMbappeដែលមិនធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលីក អារ៉ាប៊ីសាអូឌីតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ប្រភពពី Paris SG បាននិយាយថា ក្លឹបបានផ្តល់ការអនុញ្ញាតឱ្យ Al Hilal និយាយជាមួយ Mbappe ។ Al Hilal ដែលមានមូលដ្ឋាននៅទីក្រុង Riyadh គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលគ្រប់ គ្រងដោយមូលនិធិវិនិ យោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF)។
ពួកគេបានចុះហត្ថលេខាលើខ្សែការពារកណ្តាល Kalidou Koulibaly រួចហើយពី Chelsea និង Ruben Neves ពី Wolves នៅរដូវក្តៅនេះ។Mbappe ដែលមានអាយុ ២៤ ឆ្នាំនៅសល់កិច្ចសន្យារបស់គាត់ជាមួយ Paris SG មួយឆ្នាំ ទៀត៕