Friday, November 22, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវសង្គ្រាម ព្រំដែន​ឥណ្ឌា​-បង់ក្លាដែស (មេសា ២០០១)

សង្គ្រាម ព្រំដែន​ឥណ្ឌា​-បង់ក្លាដែស (មេសា ២០០១)

បុព្វហេតុដែលឈានទៅដល់ការបញ្ឆេះភ្លើងសង្គ្រាម

ក្នុងឆ្នាំ១៩៧១ ឥណ្ឌាបានជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋបង់ក្លាដែស (ក្រោយមកគេស្គាល់ថាជាប៉ាគីស្ថានខាងកើត) ទាមទារបាន ឯករាជ្យពីប៉ាគីស្ថាន។

យោងតាមរដ្ឋា ភិបាលបង់ក្លាដែស អ្វីដែលមិនធ្លាប់មានចាប់តាំងពីការចូល ជ្រៀតជ្រែកដោយ កម្លាំងយោធានោះគឺ កងទ័ពឥណ្ឌាបានកាន់កាប់ដែនដីដែលបំបែកខ្លួនតូចមួយ ស្របតាមខ្សែបណ្តោយព្រំដែនរបស់ពួកគេដែលឋិតនៅ ក្បែរភូមិ Pyrdiwah ។

ថ្ងៃ ១៨ មេសា ឆ្នាំ២០០១ កងទ័ពបង់ក្លាដែស(ទាហានព្រំដែន) បានកាន់កាប់ភូមិ ជម្លោះនោះ។

នៅក្នុង ការប្រយុទ្ធដែលបានប៉ះទង្គិចគ្នានោះ សមាជិក១៥នាក់របស់កងទ័ពព្រំដែនឥណ្ឌា ដែលជាកម្លាំងសន្តិសុខព្រំដែនត្រូវបានសម្លាប់ ។

កងទ័ព ឥណ្ឌាបានឆ្លើយតបនិងច្បាំងដណ្តើមយកភូមិនោះមកត្រួតត្រា ឡើងវិញ។ អ្នកភូមិចន្លោះពី១ម៉ឺននិង២ម៉ឺននាក់ក្នុងតំបន់សង្គ្រាម យ៉ាងហោចក៏រងរបួសចំនួន១៧នាក់ផងដែរ អំឡុង ព្រឹត្តិការ ណ៍នោះ។

ចម្បាំងនេះ នៅតែបានកំណត់ដល់កងទ័ពតាមព្រំដែន របស់ប្រជាជាតិនីមួយៗ បើទោះកាំ ភ្លើង ត្បាល់ត្រូវបានប្រើប្រាស់ បន្ថែមពីលើកាំភ្លើងយន្តក្តី។ភូមិចំនួនបីទៅបួនត្រូវបាន បំផ្លាញឬខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងការវាយ ប្រហារនេះ។

ជនជាតិ ឥណ្ឌាមួយចំនួនបានស្លាប់បាត់បង់ជីវិតដែលគេសង្កេតឃើញ អំពើឃោរឃៅ  ការស្លាប់ក្រៅឆាកប្រយុទ្ធ ដែលត្រូវ បានគេដាក់កំហុសលើអំពើហិង្សាយ៉ាងអនាធិបតេយ្យដោយ ជនស៊ីវិលបង់ក្លាដែស។

រដ្ឋាភិបាល នៃប្រជាជាតិទាំងពីរបានធ្វើការងារយ៉ាងរួសរាន់ក្នុងការបន្ថយភាពតាន តឹងនិងបញ្ចប់ការប៉ះទង្គិចគ្នានេះ។

ចាប់តាំង ពីការបង្កើតឡើងនូវប្រទេសបង់ក្លាដែស ប្រទេសក្បែរខាងបានបង្កើត ទំនាក់ទំនងស្និទ្ធស្នាល យ៉ាងក្រៃលែងជាមួយ បើទុកជាកងទ័ពព្រំដែនបង់ក្លាដែសបានឆ្លងឆ្លើយ គ្នាដោយអាវុធកាលពីអតីតកាលក្តី។

ឧប្បត្តិហេតុទាំងនោះស្ថិតនៅកណ្តាលកោះ Muhurichar និងបានរាលដាលបន្ថែម ទៀតទៅកាន់ភាគខាងត្បូង។ ម្យ៉ាងវិញទៀតជម្លោះនេះគឺជាការទាមទារភាពជាម្ចាស់ របស់កោះក្នុងទន្លេដូចរៀបរាប់ខាងលើ រហូតនាំមកនូវចម្បាំងក្នុងឆ្នាំ១៩៧៥ ១៩៧៩ និង១៩៨៥។

គួរបញ្ជាក់ ថាឥណ្ឌានិងបង់ក្លាដែសបានចាប់ផ្តើមចរចាគ្នារឿងព្រំដែនក្នុងខែមីនា ឆ្នាំ២០០២។

សម្គាល់៖ សង្គ្រាមចាប់ផ្តើមថ្ងៃ១៨ មេសា ២០០១និងបញ្ចប់នៅថ្ងៃ ២១ មេសា ២០០១ ។

 

 

 

RELATED ARTICLES