ក្លឹបChelseaបានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែការពារ Axel Disasi ពីក្លឹបបាល់ទាត់បារាំង Monaco ក្នុងតម្លៃ ៤៥លានដុល្លារ។
កីឡាករអន្តរជាតិបារាំង Disasi វ័យ២៥ ឆ្នាំនឹងផ្តល់ឱ្យ Chelseaនូវជម្រើសខ្សែការពារស្តាំមួយផ្សេងទៀតបន្ទាប់ពី របួសរបស់កីឡាករWesley Fofana ។Fofana ត្រូវបានគេច្រានចោលអស់រយៈពេលជាច្រើនខែបន្ទាប់ពីបាន ទទួលការវះកាត់សរសៃ។

បច្ចុប្បន្ន Benoit Badiashile ក៏មានរបួសដែរ ហើយនឹងមិនមានកាយសម្បទារហូតដល់ក្រោយរដូវកាលប្រឺមីញេ លីកចាប់ផ្ដើម។
Chelsea មានកីឡាករ Thiago Silva, Trevoh Chalobah និង Levi Colwill ដែលមានចំណាប់អារម្មណ៍ពី Brighton ជាជម្រើសរបស់ពួកគេនៅតំបន់ការពារ កណ្តាល។
Disasi បានបង្ហាញខ្លួន១១៨ ប្រកួតឱ្យ Monaco ចាប់តាំងពីចូលរួមជាមួយក្លឹប Ligue 1 ពីក្លឹប Reims ក្នុងខែសីហា ឆ្នាំ២០២០។
កីឡាករសញ្ជាតិបារាំងរូបនេះនឹងក្លាយជាកីឡាករទី៣ នៅរដូវក្តៅរបស់ Chelsea បន្ទាប់ពីខ្សែប្រយុទ្ធ Nicolas Jackson និង Christopher Nkunku មកកាន់ទឹកដី Stamford Bridge ៕