Friday, November 22, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវយុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

យុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

/ យុទ្ធសាស្ត្រវាយលុក (តពីលេខមុន)

  • វាគឺជារូបមន្តមួយក្នុងការធ្វើសង្គ្រាម(ក្បួនសឹក) ប្រសិនបើកម្លាំងរបស់យើង១០ ទល់នឹង១ជាមួយនិងសត្រូវ ចូរឡោមព័ទ្ធពួកគេ ។តែប្រសិនជាកម្លាំងយើងលើសសត្រូវ ៥ដងចូរវាយលុកតែម្តង ប្រសិនជាលើសពីរដងចូរបំបែកកម្លាំងយើងជាពីរ។
  • ប្រសិនជាកម្លាំងទ័ពយើងនិងសត្រូវថ្លឹងថ្លែងទៅស្មើគ្នា យើងអាចស្នើចេញច្បាំង បាន ប្រសិនជាចំនួនទ័ពខ្សោយជាងគេបន្តិច យើងអាចជៀសវាងឬគេចពីការតទល់ នឹងសត្រូវ។ ប្រសិនជាថ្លឹង ថ្លែងទៅគ្រប់រូបភាពឃើញថាកម្លាំងយើងហាក់ដូចជាមិនអាច ប្រៀបផ្ទឹម ឬស្មើគ្នាជាមួយខ្មាំង សត្រូវយើងអាចភៀសខ្លួន ចេញពីសត្រូវ ជៀសវាងចេញ ប្រយុទ្ធ។
  • ហេតុនេះបើ ទុកជាការចចេសរឹងរូសចេញច្បាំងអាចធ្វើឡើងដោយកម្លាំងមួយ កងតូចក្តី ក៏ចុងបញ្ចប់ទ័ពនោះ ត្រូវតែត្រូវបានចាប់ខ្លួនពីសំណាក់ទ័ពដែលច្រើនជាង របស់សត្រូវ។
  • ឥឡូវនេះ ជាទូទៅគឺយើងផ្តោតលើកំពែងការពារក្រុងឬរដ្ឋមួយ ប្រសិនជា កំពែងក្រុងការកពារ បានគ្រប់ច្រកល្ហកអស់ហើយ រដ្ឋឬក្រុងនោះនឹងមានភាពរឹងមាំលំបាក និងវាយបែកជាមិនខាន។ តែបើកំពែងការពារក្រុងមានចំណុចខ្វះចន្លោះឬធ្វេសប្រហែស ត្រង់ទីតាំង ណាមួយ រដ្ឋឬក្រុងនោះនឹងខ្សោយដែលអាចមានមធ្យោបាយវាយបំបែក ក្រុងបាន។
  • ទោះជាយ៉ាង ណាមានមធ្យោបាយបីដែលមេទ័ពឬអ្នកកាន់សិទ្ធិបញ្ជាកម្លាំង ទ័ពអាចពាំនាំមកគ្រោះកាចដល់កងទ័ពរបស់គាត់បានដូចខាងក្រោមនេះ៖

/ ការបញ្ជា ទ័ពរុលទៅមុខឬដកថយដោយភាពល្ងង់ខ្លៅមិនយល់ពីស្ថាន ការណ៍ជាក់ ស្តែងឬធាតុពិតដែលពលទាហានខ្លួនមិនអាចគោរពតាម។ ទង្វើនេះត្រូវបានគេឲ្យឈ្មោះថា ការនាំមកនូវគ្រោះកាចដល់កងទ័ព។

/ ការព្យា យាមដឹក នាំកងទ័ពនៅក្នុងមធ្យោបាយដូចគ្នានឹងអ្វីដែលមេទ័ព នោះគ្រប់គ្រង នៅក្នុងព្រះរាជា ណាចក្រមួយ គឺជាលក្ខខណ្ឌដ៏ល្ងង់ខ្លៅមួយ ដែលមាននៅក្នុងជួរទ័ព។កត្តានេះ បណ្តាល ឲ្យមានភាព អន្ទះសារ(ជ្រួលច្របល់) ក្នុងស្ថានភាពផ្លូវចិត្តរបស់ ទាហាន។

/ តាមរយៈការ ប្រើប្រាស់មន្ត្រីទ័ពរបស់មេបញ្ជាការកងទ័ពដោយ ពុំមានការដឹងខុស-ត្រូវជាភាពអវិជ្ជាមួយ នៃគោលការណ៍គំរូរបស់កងទ័ពក្នុងកាលៈទេសៈផ្សេងៗ។កត្តានេះវានឹងធ្វើឲ្យ រង្គោះរង្គើដល់ការជឿជាក់ឬទុកចិត្តរបស់កងទ័ព។

  • ប៉ុន្តែនៅពេលកងទ័ពជ្រួលច្របល់និងមិនទុកចិត្ត បញ្ហាគឺច្បាស់កើតចេញមកពីអ្នកដឹកនាំផ្សេងទៀត ដូចជាស្តេចផែនដីឬអ្នកកាន់សិទ្ធិបញ្ជាទ័ពដែលជា ថ្នាក់លើរបស់មេបញ្ជាការ។កត្តានេះជាទូទៅ នឹងនាំឲ្យមានភាពអនាធិបតេយ្យក្នុងជួរកងកម្លាំង និងនាំឲ្យមានការរត់ចោលជួររហូតបរាជ័យជាមិនខានឡើយ។
  • ដូច្នេះយើងអាចដឹងបានថាមានចំណុចសំខាន់ចំនួន៥ចំពោះការទទួលបានជ័យជំនះដូចខាងក្រោម៖

/ អ្នកនឹងយកឈ្នះពេលដែលអ្នកដឹងថាពេលណាវាយនិងពេលណាមិនវាយលុក។

/ អ្នកនឹងយកឈ្នះខណៈដែលដឹងថាតើត្រូវគ្រប់គ្រងទាំងកម្លាំងទ័ពខ្លាំងជាងនិងខ្សោយជាងខ្លួនរបៀបណា។

/អ្នក នឹងយកឈ្នះកងទ័ពដែលត្រូវបានលើកទឹកចិត្តខាងផ្លូវចិត្តដូចគ្នាក្នុងជួរកងទ័ពគ្រប់ជាន់ថ្នាក់។

/ អ្នកនឹងយកឈ្នះខណៈដែលអ្នកបានត្រៀមខ្លួនរួចជាស្រេចរង់ចាំឱកាសដែលសត្រូវមិនបានត្រៀមខ្លួន។

/ អ្នក នឹងយកឈ្នះសត្រូវដែលមានទាហានមានសមត្ថភាពតែមិនមានការជួយអន្តារាគមន៍ពីស្តេច។

  • ហេតុនេះ ប្រសិនជាអ្នកដឹងពីសត្រូវនិងដឹងពីខ្លួនឯង អ្នកមិនចាំបាច់ភ័យខ្លាចពីលទ្ធផលនៃការធ្វើចម្បាំងរាប់ សិបលើកនោះឡើយ។ប្រសិនជាអ្នកដឹងពីខ្លួនឯង តែមិនដឹងពីសត្រូវ ចំពោះរាល់ភាពជោគជ័យដែលផ្តល់ឲ្យអ្នកក៏នឹងនាំទុក ព្រួយដល់ជ័យជំនះនោះ ផងដែរ។ តែប្រសិនជាអ្នកដឹង ទាំងស្ថានភាពខ្លួនឯងនិងសត្រូវអ្នក នឹងសម្របទៅតាមស្ថានការណ៍គ្រប់ការច្បាំងគ្នាទាំងអស់។ (តទៅថ្ងៃស្អែក)

 

 

 

 

 

 

 

 

RELATED ARTICLES