Fulham កំពុងតែពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបអន្តរជាតិ Jamaica Demarai Gray ពីក្រុម Everton ដែលជាក្លឹបរួមផ្ទៃតែមួយនៅប្រឺមីញេលីក។
Grey វ័យ ២៧ឆ្នាំបានចូលរួមជាមួយ Toffees ពី Leverkusen ក្នុងតម្លៃ ជាង ៣លានដុល្លារក្នុងឆ្នាំ២០២១ ហើយបាន បង្ហាញខ្លួន៧៥ ប្រកួត និងស៊ុតបញ្ចូលទីបាន ១២ គ្រាប់។

ក្រៅពីក្លឹបFulham ក្លឹប Crystal និងក្លឹបBesiktas របស់តួកគី រួមនឹងក្លឹបនៅអារ៉ាប៊ីសាអូឌីតក៏បានចាប់អារម្មណ៍ក្នុង ការ ចុះហត្ថលេខាកីឡាករ Grey ផងដែរ។
អតីតកីឡាករក្លឹប Leicester រូបនេះទើបតែត្រលប់មកហ្វឹកហាត់វិញក្រោយពីប្រកួតនៅ Concacaf Gold Cup។គាត់នឹងផ្តល់ជម្រើសដល់គ្រូបង្វឹក Marco Silva បន្ទាប់ពី Manor Solomon បានផ្លាស់ទៅ Tottenham បន្ទាប់ពី បញ្ចប់កិច្ចសន្យាខ្ចីជើងខណៈដែលខ្សែបម្រើស្លាបអន្តរជាតិវេលស៍ Dan James បានត្រលប់ទៅក្លឹបមLeeds វិញ។ក្លឹបFulham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Raul Jimenez ពី Wolves និងខ្សែការពារ Calvin Bassey ពី Ajax មកទល់ពេលនេះនៅរដូវក្តៅនេះ៕