ស្វាយរៀង ៖ យុវជនឈាមរាវម្នាក់ បានធ្វើសកម្មភាពចាប់រំលោភយុវតីម្នាក់ រហូតដល់បានសម្រេចលុះយុវតី រងគ្រោះប្រាប់ឪ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចការដ្ឋានសំណង់ផ្សារ មួយកន្លែង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។ លុះមកដល់វេលាទៀបភ្លឺ ថ្ងៃដដែល ក្រោយពីទទួលបានពាក្យបណ្តឹងពីឪពុករបស់យុវតីរងគ្រោះ កម្លាំង សមត្ថកិច្ច បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

ជនសង្ស័យដែលធ្វើសកម្មភាពចូលចាប់រំលោភកូនក្រមុំគេ ទាំងកណ្តាលអធ្រាត្រ និងត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួននោះ មានឈ្មោះភា វិច្ឆិកា អាយុ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិព្រៃធ្លក ឃុំស្វាយតាយាន ស្រុកកំ ពង់រោទ៍។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ស.ធ.រ អាយុ១៦ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិ ត្រយងពង ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅនិងធ្វើការក្នុងការដ្ឋានសំណង់ផ្សារ មួយកន្លែង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថា មុនឈានដល់ការចាប់ខ្លួនជន សង្ស័យខាងលើ នៅវេលាម៉ោងប្រមាណ ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត បានទទួលបណ្តឹងពីឪពុកបង្កើតរបស់យុវតីរងគ្រោះ ដែលជាកម្មករសំណង់ ស្នាក់ នៅការដ្ឋានសំណង់ផ្សារខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះភា វិច្ឆិកា ថាបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈ លើកូនស្រីបង្កើតរបស់គាត់ រហូតបានសម្រេច កាលពីវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ក្រោយពីទទួលបានព័ត៌មាន និងបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភា វិច្ឆិកា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ រំលោភយុវតីរងគ្រោះ រហូតបានសម្រេចប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕