Saturday, November 23, 2024
Homeនយោបាយប្តីប្រមាថនាយករដ្ឋមន្ត្រី ជាប់គុក ប្រពន្ធយំអង្វរសម្តេច ជួយដោះលែង

ប្តីប្រមាថនាយករដ្ឋមន្ត្រី ជាប់គុក ប្រពន្ធយំអង្វរសម្តេច ជួយដោះលែង

ភ្នំពេញ ៖ បន្ទាប់ពីបុរសជាប្តី ត្រូវបានឃាត់ខ្លួននិងឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ពីបទ «ញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» ដោយកាត់តរូបភាព និងសំឡេងសម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខុសពីការពិត នាំឲ្យមានយល់ច្រឡំយ៉ាងធ្ងន់ធ្ងរនោះមក ស្រ្តីវ័យក្មេង ជាប្រ ពន្ធរបស់ជនត្រូវចោទ បានបីកូនខ្ចី យំសំពះអង្វរសុំសម្តេចនាយករដ្ឋមន្ត្រី អនុគ្រោះលើកលែងទោសដល់ប្តីរបស់ នាង ដែលបានប្រព្រឹត្តកំហុសទៅលើសម្តេច ឲ្យបានរួចពីគុកវិញ ដោយនាងបញ្ជាក់ថា នាងនិងកូន មិនចង់បែក ពីប្តីនិងឪពុក ដែលនាំឲ្យបាត់ទីពឹងបង្អែកក្នុងគ្រួសារ ខណ:នាងជាប្រពន្ធ មានកូនខ្ចី មិនអាចចេញទៅធ្វើការ រក ស៊ីបាន។

សូមបញ្ជាក់ថា ជនត្រូវចោទ ឈ្មោះភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ មុខរបរចុងភៅរោងចក្រ TOP SUMMIT GARMENT  ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ផែនសន្តិសុខ ដឹកនាំដោយលោកស្នងការរង ប៊ុន សុសិក្ខា តាមចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ហើយបន្ទាប់មក ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពី ជនត្រូវចោទខាងលើ បានកាត់តរូបភាពនិងសំឡេងសម្តេចហ៊ុន សែន ខុសពីការពិត នាំឲ្យមានយល់ច្រឡំយ៉ាង ធ្ងន់ធ្ងរ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ» ។

ក្រោយជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅដាក់គុកព្រៃស (ម១) ស្រាប់តែស្ត្រីវ័យក្មេងម្នាក់ ដែល អះអាងខ្លួនជាប្រពន្ធរបស់ជនត្រូវចោទឈ្មោះ ភី អ៊ួក បានចេញមុខបង្ហោះវីដេអូផ្សាយផ្ទាល់តាមបណ្តាញសង្គម ហ្វេសប៊ុក ដោយបីកូនតូចម្នាក់ សំពះសុំសម្តេចនាយករដ្ឋមន្ត្រី មេត្តាសន្តោសប្រណី លែងលើកលែងទោសដល់ ប្តីរបស់នាង ដែលបានប្រព្រឹត្តកំហុសទៅលើសម្តេចហ៊ុន សែន ដោយសារតែខ្វះការពិចារណា។

ស្ត្រីជាប្រពន្ធរបស់ជនត្រូវចោទ បានសំពះអង្វរទាំងទឹកភ្នែក ផ្តាល់ឱកាសឲ្យប្តីរបស់នាង (ជនត្រូវចោទ) បាន កែខ្លួន ឈប់ប្រព្រឹត្តកំហុសបែបនេះទៀត ព្រោះសព្វថ្ងៃនាងកំពុងមានជីវភាពខ្វះខាត ព្រមទាំងមានកូនខ្ចី លុះ បាត់ប្តីជាបង្អែកទៀត ធ្វើឲ្យនាងនិងកូន រស់បាត់ភាពកក់ក្តៅ គ្មានទីពឹង។ ដូច្នេះនាងសង្ឃឹមថា សម្តេចនាយក រដ្ឋមន្ត្រី នឹងលើកលែងទោសដល់ប្តីនាង និងជួយអន្តរាគមន៍ឲ្យប្តីនាងបានរួចពីគុក មកជួបជុំគ្រួសារវិញដោយ ក្តីអនុគ្រោះ៕

RELATED ARTICLES