បាត់ដំបង ៖ បុរសវ័យចំណាស់ ជាអតីតអាចារ្យវត្តម្នាក់ បានល្បួងលួងលោមក្មេងស្រីម្នាក់ វ័យ១២ឆ្នាំ យក ទៅរំលោភ ជាថ្នូរនឹងការផ្តល់ប្រាក់ ចំនួន៥ពាន់រៀល លុះពេលធ្វើសកម្មភាពតណ្ហាកម្រើកដែរ តែប្រដាប់ ភេទមិនឡើង ក៏ប្រើដៃជំនួស ដោយលូកស្ទាបច្របាច់រាងកាយក្មេងស្រីរងគ្រោះ រហូតអស់ចិត្ត ក៏ដេញក្មេង ស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ដោយមិនបានឱ្យប្រាក់តាមការសន្យានោះទេ ថែមទាំងគំរាមក្មេងស្រីរងគ្រោះ មិនឱ្យនិយាយប្រាប់អ្នកណាដាច់ខាត។ លុះទៅដល់ផ្ទះ ក្មេងស្រីរងគ្រោះ បានទម្លាយរឿងនេះប្រាប់ជីដូន ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតាចាស់ណង់នេះ យកទៅចាត់ការតាមច្បាប់។
ករណីតាអាចារ្យ ល្បូងក្មេងស្រីទៅរួមភេទដោយប្រើដៃនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្នុងរោងអង្គាសបច្ច័យ ១កន្លែង ស្ថិតក្នុងបរិវេណវត្តមុខរាហ៍ ភូមិមុខរាហ៍ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជនសង្ស័យដែលល្បួងក្មេងស្រីទៅរំលោភ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចិន មាន អាយុ៧១ឆ្នាំ ជាអតីតអាចារ្យវត្តមុខរាហ៍ មានលំនៅក្នុងភូមិមុខរាហ៍ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិមុខរាហ៍ ឃុំមុខរាហ៍ ស្រុករុក្ខគិរី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ត្រូវបានជនសង្ស័យខាងលើ លួង លោមយកទៅរំលោភសេពសន្ថវៈ នៅក្នុងរោងរង្គាសបច្ច័យ ក្នុងវត្តមុខរាហ៍ ខណៈនៅយប់នោះ មានពុទ្ធបរិ ស័ទរៀបចំកម្មវិធីបុណ្យដង្ហែទៀនវស្សា ចូលក្នុងវត្ត។ ប៉ុន្តែអតីតតាអាចារ្យ អាយុ៧១ឆ្នាំនេះ រំលោភមិនបាន សម្រេចទេ ដោយសារកម្លាំងមិនដល់ ប្រដាប់ភេទមិនឡើង ទើបបានធ្វើសកម្មភាពប្រើដៃជំនួស ដោយលូក ប្រដាប់ភេទ និងស្តាបច្របាច់សពរាងកាយក្មេងស្រីរងគ្រោះ។
លោកឆែម ឆើត មេប៉ុស្តិ៍នគរបាលមុខរាហ៍ បានបញ្ជាក់ថា តាចិន មាន (ជនសង្ស័យ) ធ្លាប់ជាអាចារ្យក្នុង វត្តមុខរាហ៍ តែបច្ចុប្បន្នត្រូវបានគេបញ្ឈប់ពីការងារហើយ ដោយសារភាពមិនស្មោះត្រង់។ ប៉ុន្តែគាត់តែង ឆ្មក់ចូលវត្ត ម្តងម្កាល ពេលមានបុណ្យទាន ហើយនៅយប់កើតហេតុដែលមានពុទ្ធបរិស័ទរៀបចំ ពិធីបុណ្យ ដង្ហែទៀនវស្សា អតីតតាអាចារ្យនេះ បានបន្លំចូលវត្ត ឆក់ឱកាសប្រព្រឹត្តបទល្មើសទៅលើក្មេងស្រីជា កូនអ្នក ភូមិបែបនេះតែម្តង។
តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានចូលទៅលេងនៅក្នុងវត្ត ព្រោះមានកម្មវិធីបុណ្យ លុះក្រោយមក ត្រូវតា ចិន មាន (ជនសង្ស័យ) លួងលោមនាំនាងទៅក្នុងរោង អង្គា សបច្ច័យ នៅក្នុងវត្ត ដែលជាកន្លែងស្ងាត់ រួចល្បួងសុំរួមភេទជាមួយនាង ដោយសន្យាផ្តល់លុយ ចំនួន៥០០០រៀល ជាថ្នូរនឹងការមិនទម្លាយរឿងអាស្រូវនេះឱ្យគេដឹង។

ក្មេងស្រីរងគ្រោះ បន្តថា ពេលនោះ តាចិន មាន ព្យាយាមរំលោភនាង តែប្រដាប់ទភេទគាត់មិនឡើង ក៏បានប្រើ ដៃលូកស្ទាបច្របាច់នាងតាមចំណង់តណ្ហារបស់គាត់។ លុះពេលក្រោយបញ្ចប់សកម្មភាព ពេលនាងទៅដល់ផ្ទះ ក៏និយាយរឿងនេះប្រាប់ជីដូននាង ទើបត្រូវជីដូននាងប្តឹងឱ្យសមត្ថកិច្ចចាត់ការតាចាស់នេះតែម្តង។
តាមការបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលមុខរាហ៍ បានឱ្យដឹងថា ក្រោយប្រព្រឹត្តសកម្មភាពរំលោភបំ ពានលើក្មេង ស្រីរងគ្រោះរួចហើយ ជនសង្ស័យមិនបានឱ្យលុយក្មេងស្រីរងគ្រោះ តាមការសន្យាទេ មិនតែប៉ុណ្ណោះថែមទាំង គំរាមនាង មិនឱ្យទម្លាយរឿងនេះប្រាប់គេឯងទៀតផង។ ប៉ុន្តែពេលទៅដល់ផ្ទះ ក្មេងស្រីរងគ្រោះ បានទម្លាយរឿង ប្រាប់ជីដូន ទើបជីដូនបាននាំចៅស្រី មកដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ ខ្លួនជនសង្ស័យជាអតីតអាចារ្យកំហូចនេះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕