ក្លឹបបាល់ទាត់ជើងឯកបារាំង Paris SG បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្គាល់ Goncalo Ramos ពីក្លឹប Benfica ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយនឹងជម្រើសទិញសម្រាប់រដូវកាលក្រោយ។ នេះបើយោង តាមក្លឹប Ligue 1 បានប្រកាសកាលពីថ្ងៃអង្គារ។
Ramos ចូលរួមជាមួយកីឡាករចំណូលថ្មីដូចជា៖ កីឡាករ Marco Asensio, Milan Skriniar, Lee Kang-in, Hugo Ekitike, Lucas Hernandez និង Manuel Ugarte ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Barcelona និងក្រុមជម្រើស ជាតិអេស្ប៉ាញគឺលោក Luis Enrique ។
ម្ចាស់ជើងឯកLigue1ក៏ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំង Ousmane Dembele ពី Barcelona ផងដែរ។
កីឡាករវ័យ២២ឆ្នាំរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាមោទនភាពដ៏អស្ចារ្យ និងជាសុ ភមង្គលដ៏ធំធេងក្នុងការចូលរួមជាមួយក្លឹបParis SG។ PSG គឺជាក្លឹបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ។Ramos បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Benfica ក្នុងឆ្នាំ ២០២០ និងស៊ុតបញ្ចូលទីបាន ៤១ គ្រាប់ជាមួយនិងជួយ មិត្តរួមក្រុម បាន១៦ដង ក្នុងការបង្ហាញខ្លួន១០៦លើកសម្រាប់ក្រុមជើងឯកព័រទុយហ្គាល់៕