Saturday, December 28, 2024
Homeព័ត៌មានអន្តរជាតិភឿថៃ ជឿជាក់ថាលោកស្រេតថា ថាវីស៊ីន នឹងទទួល បានសំឡេងគាំទ្រក្លាយជានាយករដ្ឋមន្ត្រី 

ភឿថៃ ជឿជាក់ថាលោកស្រេតថា ថាវីស៊ីន នឹងទទួល បានសំឡេងគាំទ្រក្លាយជានាយករដ្ឋមន្ត្រី 

យោងតាមអគ្គលេខាធិការគណបក្ស លោកPrasert Chantharauangthong បានឲ្យដឹងថាគណបក្សភឿថៃ នឹង ស្នើលោក ស្រេតថាថាវីស៊ីន ជានាយករដ្ឋមន្ត្រីដោយរំពឹងថាគាត់នឹងទទួលបានការគាំទ្រភ្លាមៗ ដោយមិនចាំ បាច់ចូលរួមប្រជុំសភាដែលនឹងបោះឆ្នោតលើការតែងតាំងរបស់គាត់ នោះទេ។

លោក Prasert បាននិយាយកាលពីថ្ងៃចន្ទថា ឥស្សរជនសំខាន់ៗរបស់គណបក្សបានយល់ស្រប និងបានបញ្ជាក់ ថាលោក ស្រេតថាគឺជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។

ជាមួយគ្នានេះដែរលោកបានច្រានចោលការរំពឹងទុកដែលថាលោកស្រី Paetongtarn Shinawatra ដែលជាបេក្ខ ភាពមួយរូបទៀតក្នុងចំណោមបេក្ខភាពដែលបានចុះឈ្មោះទាំងបីរបស់គណបក្សអាចនឹងត្រូវបានតែងតាំងនៅក្នុងសភាជំនួសលោក ស្រេតថា។ លោកស្រី Paetongtarn គឺជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។

សមាជិកសភាដែលនឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ភឿថៃគួរតែមានចំនួនប្រហែល២៧០។ការគាំទ្រពីព្រឹទ្ធ សភាក៏ត្រូវបានស្នើសុំផងដែរ។ខ្ញុំជឿថាសមាជិកព្រឹទ្ធសភាជាច្រើននឹងគាំទ្របេក្ខជននៃគណបក្សភឿថៃ។ លោក បាននិយាយថាខ្ញុំមានជំនឿថាលោកស្រេតថានឹងជាប់ឆ្នោតភ្លាម។

រដ្ឋធម្មនុញ្ញតម្រូវឱ្យមានការបោះឆ្នោតរួមដោយតំណាងសភាចំនួន ៥០០នាក់ និងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី។

លោក Prasert បានបញ្ជាក់ថា គណបក្សភឿថៃនឹងរីករាយក្នុងការទទួលបានសំឡេង គាំទ្រពីគ្រប់គណបក្ស នយោបាយរួមទាំងគណបក្សនយោបាយទាំងពីរដែលមានទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចានិងឧបនាយករដ្ឋមន្ត្រីចាំផ្ទះ ប្រាវីតវង់សូវណ្ណ ។

ប្រធានរដ្ឋសភាថៃ លោក  Wan Muhamad Noor Matha កាលពីថ្ងៃទី១៤ ខែសីហា បានបញ្ជាក់ថា ការបោះឆ្នោត រើសនាយករដ្ឋមន្រ្តីបន្ទាប់អាចនឹងធ្វើឡើងនៅថ្ងៃទីសុក្រទី១៨ឬថ្ងៃទី២២ខែសីហា។សភាថៃកំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញពាក់ព័ន្ធនឹងការតែងតាំងឡើងវិញចំពោះបណ្ដឹងទាក់ទងបេក្ខភាពរបស់លោកភីតា។តុលាការធម្មនុញ្ញ នឹងធ្វើការសម្រេចករណីរបស់លោកភីតានៅថ្ងៃពុធទី ១៦សីហា៕

RELATED ARTICLES