Tuesday, December 24, 2024
Homeកីឡាអន្ដរជាតិនាង​​ S​h​a​k​i​r​a​ ចង់​ឲ្យ​ប្តីរ​បស់​នាង​ចាក​ចេញ​ពី​ B​a​r​ce​l​o​n​a​

នាង​​ S​h​a​k​i​r​a​ ចង់​ឲ្យ​ប្តីរ​បស់​នាង​ចាក​ចេញ​ពី​ B​a​r​ce​l​o​n​a​

យោងតាម Goal.Com ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នាង​ Shakira កំពុងបញ្ចុះបញ្ចូលប្តីរបស់នាងគឺកីឡាករ ខ្សែការពារ Gerad Pique ឲ្យចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅលេងនៅក្លឹបបាល់ទាត់ណាមួយក្នុងក្របខណ្ឌអង់គ្លេសប្រឺមីញេលីកវិញ។

កីឡាករ វ័យ២៩ឆ្នាំ រូបនេះ បានចាកចេញពីក្លឹបបិសាចក្រហម​ Man Utd កាលពីឆ្នាំ២០០៨។

នាង​ Shakira បានបន្ថែមទៀតថា ខ្ញុំចង់ឲ្យគាត់ចូលលេងជាមួយក្លឹប​កាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ។

ការលើកឡើងរបស់ Shakira បានកើតឡើងបន្ទាប់ពីកីឡាកររូបនេះ  មិនសូវទទួលបានការស្វាគមន៍ពីសំណាក់អ្នកគាំទ្រ នៅក្នុងព្រឹត្តការណ៍ប្រកួតលក្ខណៈអន្តរជាតិនៅក្នុងទឹកដីរបស់ខ្ឡួន ដោយសារតែកីឡាកររូបនេះធ្លាប់បោះឆ្នោតឲ្យទឹកដី Catalan ផ្តាច់ខ្ឡួនចេញពីប្រទេសអេស្ប៉ាញ។

កិឡាករ ​Pique តែងតែធ្វើឲ្យមានការខឹងសម្បារនៅពេលមានការប្រកួត Clasico រវាងក្លឹប Barcelona និង Real Madrid គឺគេតែតែបង្ហាប់លទ្ធផលក្រុមរបស់​ Real Madrid។

គួររំឮកថាកីឡាករបានចូលមកលេងឲ្យក្លឹប​ Barcelona តាំងពីឆ្នាំក្រោយ ផ្លាស់មកពីក្លឹប Man Utd កាលពីឆ្នាំ ២០១៨  ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន២១ គ្រាប់ ក្នុងការបង្ហាញវត្តមាន ២៣៤ប្រកួត។

ដោយ៖ ហេង ដេត

RELATED ARTICLES