Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសទាញប៉័ងតោដេញកាប់ម៉ែ ខឹងសុំលុយចាយ ថាអត់មាន

កូនប្រុសទាញប៉័ងតោដេញកាប់ម៉ែ ខឹងសុំលុយចាយ ថាអត់មាន

តាកែវ ៖ បុរសម្នាក់ បានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន រហូតដល់លែងដឹងខុសត្រូវ លែងស្គាល់បុណ្យបាប លុះសុំ លុយម្តាយយកទៅទិញថ្នាំញៀន អត់បាន ក៏ផ្ទុះកំហឹង ទាញកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើតខ្លួនឯងធ្វើឱ្យ ស្ត្រីជាម្តាយភ័យ រត់គេចទាំងព្រលឹងចុងសក់ និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះ កូនប្រុស កំណាចនេះ យកទៅចាត់ការតាមច្បាប់។

ករណីហិង្សាគំរាមកំហែងសម្លាប់ម្តាយបង្កើត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងគ្រួសារ នេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់។ជនសង្ស័យដែលទាញកាំបិតដេញកាប់ម្តាយ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជៀប ប៉ាណាប៉ាក់អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រើប្រាស់គ្រឿងញៀន។ ចំណែកស្ត្រីរងគ្រោះជាម្តាយបង្កើត មាន ឈ្មោះប្រាក់ សន អាយុ៨៨ឆ្នាំ មុខរបរ កសិករ។ ទាំង២នាក់ ម្តាយកូនខាងលើ មានលំនៅក្នុងភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះជៀប ប៉ាណាប៉ាក់ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងតែងបង្ករឿងអុកឡុក គំរាមកំហែងក្រុមគ្រួសារ ពិសេសស្ត្រីជាម្តាយជាប្រចាំ។ លុះមកដល់វេលាម៉ោងកើតហេតុ ជនសង្ស័យបានសុំលុយម្តាយ បំណងយកទៅទិញថ្នាំញៀនជក់ តែស្ត្រីជា ម្តាយប្រាប់ថា អត់មានលុយទេ ស្រាប់តែកូនប្រុសកំណាចនេះ ខឹងសម្បា ក៏ធ្វើសកម្មភាពយកកាំបិតប៉័ងតោ ដេញកាប់ម្តាយបង្កើតរបស់ខ្លួនទាំងកំរោល ធ្វើឱ្យស្ត្រីចំណាស់ជាម្តាយភ័យ រត់គេចទាំងព្រលឹងចុងសក់ និង ស្រែកហៅអ្នកជិតខាងឱ្យជួយ។

ប្រភពដដែល បានបញ្ជាក់ថា បន្ទាប់ពីដេញកាប់ម្តាយមិនបានសម្រេច កូនប្រុសកំណាចខាងលើ បានយក កាំបិតប៉័ងតោ កាប់ជញ្ចាំងផ្ទះ វាយពាង រួចប្រមូលយកខោអាវម្តាយដុតចោលអស់ទៀតផង បន្ទាប់មកបាន រត់គេចខ្លួនបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងស្រាវជ្រាវតាមចាប់ខ្លួន ជនសង្ស័យ បាននាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES