ក្លឹបអ៊ីតាលីស៊េរី A Roma បានប្រកាសកាលពីថ្ងៃពុធទី១៦ សីហាថា Leandro Paredes បានចូលរួមជាមួយក្លឹប Roma វិញហើយ បន្ទាប់ផ្លាស់មកពីក្លឹប Paris SG ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លឹប Roma បាននិយាយថា ខ្សែបម្រើ Paredes បានចុះហត្ថលេខាលើ កិច្ចសន្យា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ៤លានដុល្លារអាមេរិកក្នុង មួយរដូវកាល។
Paredes ដែលបានឈ្នះជាមួយអាហ្សង់ទីននៅ World Cup កាលពីឆ្នាំមុនគឺជាកីឡាកររបស់ Roma ចន្លោះឆ្នាំ ២០១៤ និង ២០១៧មុនពេលត្រូវបានលក់ទៅឱ្យ Zenit ។
កីឡាករវ័យ២៩ឆ្នាំនឹងពាក់អាវលេខ ១៦ ដែលបង្កើតដោយវីរបុរសក្នុងស្រុកនិងជាមិត្តរួមក្រុមម្ចាស់ជើងឯក World Cup កីឡាករ Daniele De Rossi ។
Paredes បានប្រាប់បណ្តាញទំនាក់ទំនងសង្គមរបស់ Roma ថាខ្ញុំនឹងមិនដែលជ្រើសរើសលេខនោះដោយគ្មាន ការអនុញ្ញាតពីគាត់ទេ។គាត់បានផ្ញើសារមកខ្ញុំដើម្បីនិយាយថា គាត់នឹងរីករាយប្រសិនបើខ្ញុំរើសលេខនោះ វា នឹងក្លាយជាកិត្តិយស៕