ក្លឹប Man City បានទទួលយកសំណើរបស់ក្លឹប Al-Nassr សម្រាប់ខ្សែការពារអេស្ប៉ាញ Aymeric Laporte ប៉ុន្តែមិនបានបង្ហើបអោយដឹងលម្អិតនោះទេ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៤៣ ដងក្នុងកំឡុងឆ្នាំ២០២១-២២ ប៉ុន្តែគ្រូបង្វឹក Pep Guardiola បានប្រើ Manuel Akanji និង Nathan Ake ញឹកញាប់ជាងក្នុងរដូវកាលឈ្នះពាន៣របស់ Man City ។
បន្ទាប់មក Man City បានចំណាយ ៩៨ លានដុល្លារដើម្បីនាំយកខ្សែការពារឆ្វេងម្នាក់ទៀត នៅរដូវក្តៅនេះគឺ កីឡាករ Josko Gvardiol របស់ក្រូអាស៊ីដែលមានអាយុ ២១ឆ្នាំ។
Laporte អាចចូលរួមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles នៅ Al-Nassr ។
គាត់បានបង្ហាញខ្លួនចំនួន៥១ដងក្នុងឆ្នាំ២០១៨-១៩ និង ៤៤ ដងក្នុងឆ្នាំ ២០២១-២២ មុនពេលការមកដល់របស់ Ake និង Akanji បានកាត់បន្ថយឥទ្ធិពលនិងពេលវេលាលេងរបស់គាត់។
Laporte បានបង្ហាញខ្លួនសរុបចំនួន ១៨០ ប្រកួតសម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបានបង្ហាញ ខ្លួន ២២ លើកសម្រាប់ក្រុមអេស្ប៉ាញដែលជួយឱ្យពួកគេឈ្នះពានរង្វាន់ UEFA Nations League វគ្គផ្តាច់ព្រ័ត្រក្នុង ខែមិថុនា៕