យោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃពុធ ទី ១៦ ខែសីហា២០២៣ បានឲ្យដឹងថា សំណើផ្លាស់ប្តូរកីឡាករ Harry Maguire ទៅកាន់ក្លឹប West Hamត្រូវបានបិទទ្វារហើយបន្ទាប់ ពីកីឡាកររូបនេះបង្ហាញចេតនាស្នាក់នៅ Man United ដើម្បីប្រជែងយកកន្លែងរបស់គាត់នៅក្នុងក្រុមដំបូង។កីឡាករជម្រើសជាតិអង់គ្លេសវ័យ ៣០ ឆ្នាំមើលទៅហាក់ដូចជាចង់ចូលរួមជាមួយក្រុមញញួរធំបន្ទាប់ពីតម្លៃ ៣៨លានដុល្លារត្រូវបានព្រមព្រៀងគ្នារវាងក្លឹបទាំងពីរ។
Maguire បានតស៊ូសម្រាប់ឱកាសចូលទីលានប្រកួតក្នុងក្រុមដំបូងកាលពីរដូវកាលមុន ហើយត្រូវបានដក ចេញពីតំណែងប្រធានក្រុមនៅរដូវកាលនេះ។ទោះជាយ៉ាងណា Man Utd បានរក្សាថាពួកគេនឹងគោរពតាម បំណងប្រាថ្នារបស់គាត់ ហើយមិនចង់រុញគាត់ ចេញពីក្លឹបឡើយ៕