Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្រុសស្នេហ៍ ស្រីលោតទឹក ខ្លាចលង់ស្លាប់ ស្រែក ជួយអូនផង!

ខឹងប្រុសស្នេហ៍ ស្រីលោតទឹក ខ្លាចលង់ស្លាប់ ស្រែក ជួយអូនផង!

ភ្នំពេញ ៖ សង្សារមួយគូ កំពុងរួមដំណើរជាមួយគ្នាតាមរថយន្ត ១គ្រឿង មានជម្លោះនឹងគ្នា ស្រាប់តែពេល ធ្វើដំណើរមកដល់ចំណុចលើស្ពានថ្មឫស្សីកែវ ខាងស្រីបានបើកទ្វាររថយន្តចុះ រួចស្ទុះលោតចូលទៅក្នុងទឹក បំណងសម្លាប់ខ្លួន លុះធ្លាក់ចូលដល់ទឹក ភ័យខ្លាចលង់ស្លាប់ ក៏ប្រឹងហែល និងស្រែកហៅគេជួយ។ បន្ទាប់មក ប្រុសស្នេហ៍ បានរត់ទៅចាំនៅមាត់ច្រាំង រួចដឹកដៃនារីជាសង្សារឡើងរថយន្ត បើកដឹកគ្នាចេញទៅបាត់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង០៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ពានថ្មឫស្សីកែវ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។គូសង្សារដែលឈ្លោះប្រកែកគ្នា រហូតលោតចូលទឹកសម្លាប់ខ្លួន តែមិនស្លាប់នេះ មិនត្រូវបានស្គាល់អត្តសញ្ញា ណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ សុទ្ធតែមានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ច ដែលចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ គូសង្សារ ១គូខាងលើនេះ បានជិះរថយន្ត ១គ្រឿងម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7977 មិនដឹងជាទើបនឹងចេញមកពីណា និងមានគោលដៅទៅណានោះទេ ស្រាប់តែពេលធ្វើដំណើរឆ្លង កាត់ស្ពានថ្មឫស្សីកែវ (ទីតាំងកើតហេតុខាងលើ) ក៏បានឈប់រថយន្ត ឈ្លោះប្រកែកគ្នា ហើយភ្លាមនោះ នារី ជាស្រីស្នេហ៍ ស្លៀកខោខូវប៊យជើងវែង និងពាក់អាវពណ៌ខ្មៅ បានបើកទ្វារចុះពីលើរថយន្ត រួចស្ទុះលោតចូល ទៅក្នុងទឹកទាំងកំរោល ដើម្បីសម្លាប់ខ្លួន ហើយសូម្បីតែខាងប្រុសចង់ស្ទុះទៅឃាត់ ក៏មិនទាន់ផង និងបានត្រឹម ឈរតោងបង្កាន់ដៃស្ពាន សម្លឹងរកមើលស្រីស្នេហ៍របស់ខ្លួន ព្រមទាំងឆោឡោហៅគេឯងឱ្យជួយប៉ុណ្ណោះ។ប្រភពដដែល បន្តថា ភ្លាមៗនោះ មានការភ្ញាក់ផ្អើលពេញទីតាំងកើតហេតុ និងមានការរាយការណ៍ប្រាប់សមត្ថ កិច្ចប្រចាំការនៅគោលដៅខាងលើ ឱ្យជួយអន្តរាគមន៍។ លុះរយៈពេលប្រមាណ ៥នាទីក្រោយមក ឃើញនារី ដែលលោតទឹកសម្លាប់ខ្លួន ដែលចេះហែលទឹកស្រាប់ បានហែលទឹកខ្វៃៗ និងស្រែកជួយផង!ៗ ឲ្យគេឯងជួយ។ ឃើញបែបនេះ បុរសជាសង្សា បានស្ទុះរត់ទៅមាត់ច្រាំង រង់ចាំនារីជាសង្សារហែលមកលើគោកវិញ។

ប្រភពខាងលើ បន្តថា បន្ទាប់ពីខាងស្រីហែលឡើងគោកបានហើយ ខាងប្រុស ក៏បានដោះអាវពណ៌ខ្មៅរបស់ខ្លួន ឱ្យខាងស្រីបាំងមុខ រួចឱបគ្រាហ៍ខាងស្រី ដើរឡើងស្ពាន សំដៅមករថយន្តរបស់ខ្លួន ដោយថែមទាំងបាន ហាម ឃាត់សមត្ថកិច្ចនិងអ្នកចោមរោមមើល កុំឱ្យថតរូបភាព របស់ពួកខ្លួនទៀតផង។ បន្ទាប់មក គូស្នេហ៍ខាងលើនេះ បាននាំគ្នាចូលក្នុងរថយន្ត រួចបើកចេញទៅវិញបាត់៕

RELATED ARTICLES