Thursday, March 13, 2025
Homeព័ត៌មានជាតិលោក​យាយ​​ដើរ​ឆ្លង​ផ្លូវ​ ​ម៉ូតូ​​បុក​​បណ្តាល​​ឲ្យ​ស្លាប់​មួយ​រំពេច

លោក​យាយ​​ដើរ​ឆ្លង​ផ្លូវ​ ​ម៉ូតូ​​បុក​​បណ្តាល​​ឲ្យ​ស្លាប់​មួយ​រំពេច

ខេត្តកណ្តាលៈ លោកយាយវ័យ៨៨ឆ្នាំម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបើកបុកបណ្តាលឲ្យដួលបោកទៅលើ​ផ្លូវស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លើ​កំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ នុន សុន អាយុ៨៨ឆ្នាំ មានទីលំនៅក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំណែកឯម៉ូតូមិន​ស្គាល់ម៉ាក ក្រោយពីកើតហេតុបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោកយាយរងគ្រោះ​ដើរចេញពីក្នុងផ្ទះលោកយាយឆ្លងផ្លូវពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះកូន ខណៈកំពុង​ដើរនៅលើផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកលោកយាយរងគ្រោះ បណ្តាលឲ្យ​ដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរម៉ូតូបានបន្ថែមល្បឿនបើកគេចបាត់​ស្រមោល ។ ចំណែកឯសពលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណី ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានដាក់ការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូ បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ទើប​បណ្តាលឲ្យគេមិនទាន់ក៏បុកលោកយាយរងគ្រោះតែម្តង ៕

សិលា

 

RELATED ARTICLES