Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកុដិលោក ១ខ្នង រន្ទះបាញ់ឆេះហ្មត់

កុដិលោក ១ខ្នង រន្ទះបាញ់ឆេះហ្មត់

ក្រចេះ ៖ កុដិព្រះសង្ឃ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ទាំងកណ្តាលអធ្រាត្រ ដោយ មូលហេតុផ្តើមចេញពីបាតុភូតធម្មជាតិ រន្ទះបាញ់ បណ្តាលឱ្យឆ្លងចរន្ត ឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាត គិតជាទំហំទឹកប្រា ប្រមាណជាង៣ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះកុដិព្រះសង្ឃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ១២និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបរេវេណវត្ត សុវណ្ណ នាងជោតនារាម មានទីតាំងស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយជ្រះ ស្រុកស្នួល។កុដិដែលទទួលរងការឆាបឆេះ មានទំហំ ទទឹង១៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ សាងសង់អំពីឈើ ប្រក់ហ្វីប្រូ ស៊ីម៉ងត៍។

តាមការបំភ្លឺរបស់ដូនជី ឈ្មោះយឹម យ៉ុង អាយុ៦៣ឆ្នាំ ស្នាក់នៅក្នុងវត្តសុវណ្ណនាងជោតនារាម បានរៀបរាប់ប្រាប់ ថា មុនពេលកើតហេតុ គាត់បានឮសំឡេងផ្គររន្ទះយ៉ាងខ្លាំងខ្ទរដី ហើយគាត់ក៏បានសម្ងំដេកបានប្រហែល ២នាទី ងើបឡើង ក៏បានឃើញអណ្តាតភ្លើងឆាបឆេះដំបូលកុដិទៅហើយ ក៏ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ពន្លត់ភ្លាម ៗដែរ តែដោយសន្ទុះភ្លើងខ្លាំងពេក ទើបយកអ្វីមិនទាន់ ហើយភ្លើងបានឆេះបំផ្លាញកុដិខាងលើ អស់ទាំងស្រុង តែម្តង។

តាមព្រះចៅអធិការវត្ត បានឱ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន កុដិ ១ខ្នងទាំងស្រុង មេក្រូ ចំនួន២គ្រឿង ធុងបាស់ប្លូធូស ចំនួន២គ្រឿង ធុងបាស់ធំ ១គ្រឿង ម៉ូតូ ១មួយគ្រឿង រថយន្ត ១គ្រឿង ម៉ាកកូរ៉ូលឡា ស៊េរីឆ្នាំ៩៥ ទូរស័ព្ទដៃ ចំនួន៥គ្រឿង បច្ច័យសម្រាប់ ទុកកសាង ចំនួន៥៤ម៉ឺនរៀល សម្ភារៈ ចានឆ្នាំង ព្រះបដិមា មួយចំនួនធំ សរុបជាទឹកប្រាក់ ៣៤៥០០ដុល្លារ៕

RELATED ARTICLES